ភ្នំពេញ៖បុរសស្រស់សង្ហារជាពលករបម្រើការងារនៅប្រទេស កូរ៉េម្នាក់ នៅថ្ងៃទី១១ កញ្ញា ឆ្នំា២០១៩ ប្រកាសរកនារីរូបស្រស់ម្នាក់ស្គាល់គ្នាតាមរយៈហ្វេសបុក ក្រោយពីខ្លួនបានចាញ់បោកនារីរូបនោះ អស់ទឹកប្រាក់ជិត២ម៉ឺនដុល្លារ ដោយសារតែស្គាល់គ្នាតាមរយះហ្វេសបុក។
បុរសរងគ្រោះដែលចាញ់បោកនារីរូបស្រស់រយៈហ្វេសបុក ខាងលើ មានឈ្មោះ សែម មករា អាយុ២៨ឆ្នាំ មានទីលំនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាពលករទើបមកពីប្រទេសកូរ៉េ។
ចំណែកនារីរូបស្រស់ដែលត្រុវបុរសខាងលើចោទប្រកាន់ថាបោកលុយរបស់ខ្លួននោះមានឈ្មោះ ផេង ស៊ូអាន ជនជាតិចិនកាត់វៀតណាម រស់នៅម្ដុំផ្សារជម្ពូវ័ន្ដ ខណ្ឌេពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


បុរសសង្ហារចាញ់បោកនារីរូបស្រស់បានរៀបរាប់ថា ដំបូងឡើយរូបលោកនិងនារីរូបស្រស់នោះ បានស្គាល់គ្នាតាមរយះហ្វេសបុក បន្ទាប់ពីបានស្គាល់គ្នាអស់រយះពេល៦ខែ រូបគាត់ទាំងពីរក៍បានឈានដល់ ការស្រលាញ់គ្នាក្លាយជាគូស្នេហ៍ ហើយបន្ទាប់មកទៀតនារីរូបស្រស់នោះ តែងតែពឹងពាក់ខ្ចីលុយរបស់លោក។ ដោយសារតែលោកជឿទុកចិត្តទៅលើនារីជាសង្សារ លោកក៏តែងតែផ្ញើលុយឲ្យនាងជាបន្តបន្ទាប់រាល់ពេលនាងត្រូវការ មិនថានាងត្រូវការលុយរកប្រកបរបររកស៊ី លុយទិញគ្រឿងអល័ង្ការ បង់រំលោះផ្ទះ និងតម្រូវការផ្សេងៗទៀត សរុបទាំងអស់ ចំនួន៣៦ដង សរុបជាទឹកប្រាក់ជិត២ម៉ឺនដុល្លារ និងទូរស័ព្ទស៊េរីទំនើប១គ្រឿងទៀត ។ មិនតែប៉ុណ្ណោះ លោកនិងនារីរូបស្រស់បានសន្យានឹងគ្នាថា នឹងភ្ជាប់ពាក្យក្រោយពេលលោកត្រលប់មកពីប្រទេសកូរ៉េ វិញ ។ រហូតមកពេលនេះ លោកនិងនារីរូបស្រស់បោកប្រាស់នោះ បានស្រឡាញ់គនាអស់រយៈពេល១ឆ្នាំ២ខែហើយ។


បុរសរងគ្រោះបញ្ជាក់ថា ថ្មីៗនេះ នៅពេលដែលលោកត្រលប់មកពីកូរ៉េវិញ លោកក៏បានឆាតទំនាក់ទំនងទៅនារីជាសង្សាររូបនោះ តែនាងហាក់មាន ការប្រែប្រួល ដោយពុំសូវនិយាយស្ដីដូចពីមុន ហើយបានបិតហ្វេសបុករបស់ខ្លួន ចោលអស់ចំនួន៣ទៅ៤ អាខោន ទើបលោកដឹងថា លោកបានចាញ់បោកនារីរូបនោះ។


ជាចុងក្រោយលោក សែម មករា សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ឬសមត្ថកិច្ចណា ដែលបានរកឃើញនារីរូបខាងដូចក្នុងរូបថតសូមទំនាក់ទំនងទៅតាមទូរស័ព្ទលេខ ០៩៦ ៧៤ ៦៦៦៦៦ រូបលោកនឹងជូនសាគុណចំនួន២ពាន់ដុល្លារ៕