គាស់​ស្រាបៀរ​កម្ពុជា​កំប៉ុង​ទី​​១​ ដែល​​ទិញ​យក​​​មកជប់លៀង​ឡើងគេហដ្ឋានថ្មី​របស់​លោក​ យ៉ង់ សុភារៈ នៅភូមិព្រៃគគីរ​ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវ​រង្វាន់​​៤០លានរៀល​ ធ្វើ​ឲ្យ​កម្មវិធី​កាន់​តែ​អធិកអធម។

លោក សុភារៈ បានរៀបរាប់ថា៖ «ថ្ងៃដែលខ្ញុំឡើងផ្ទះ គឺសប្បាយខ្លាំងណាស់ ព្រោះ​បាន​ត្រូវ​រង្វាន់​៤០​លានរៀល​ពីស្រាបៀរកម្ពុជា ហើយពិសេសត្រង់ថា រង្វាន់ដែលត្រូវនោះ គឺជាកំប៉ុងទី​១ ដែល​ប្រពន្ធខ្ញុំគាស់ថែមទៀត»។​ 

ម្ចាស់​គេហដ្ឋាន​ដ៏​ថ្មី​សន្លាង​រូប​នេះ​នឹង​យក​ប្រាក់​​​រង្វាន់​មួយ​ចំណែក​​ដែល​​ត្រូវ ទៅជួយ​​គាំទ្រ​ដល់​ជីវភាព​​បងប្អូនខ្លះ ហើយសល់ប៉ុន្មាននឹង​យក​​ទៅកែច្នៃផ្ទះ​របស់​លោក​បន្ថែម​​ទៀត៕