ភ្នំពេញ ៖ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលផ្លូវការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកនេះ មានបេក្ខជនមួយចំនួនមិនពេញចិត្តនឹងលទ្ធផលនេះ ហើយបាននាំគ្នាទៅតវ៉ានៅក្រសួងអប់រំទៀតផង។


ពេលនេះ ក្រសួងអប់រំ បានសម្រេចបង្កើតគណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជនប្រឡង កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ៕