ខេត្តត្បូងឃ្មុំ​ ៖ កាលពីវេលាម៉ោង១ និង១០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះរបស់ឈ្មោះមិន សារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ស្ថិតនៅភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ មានករណីហិង្សាមួយ បង្កឡើងបុរសម្នាក់យកពូថៅកាប់ប្រហារគូទំនាស់ បណ្តាលឲ្យរងរបួសរយះក្បាលដេកពេទ្យ រីឯជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួននាំមកចាត់ការតាមច្បាប់។


ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះឈូក បារាំង ភេទប្រុស អាយុ៤៣ឆ្នាំជាតិខ្មែរ រស់នៅ ភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ។ ជនសង្ស័យន បានយកពូថៅកាប់លើជនរងគ្រោះឈ្មោះសុខា ឆៃម៉ុន ភេទប្រុស អាយុ៤១ឆ្នាំ ជាជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នាខណ: ពេលជនរងគ្រោះអង្គុយលេង នៅចំណុចកើតហេតុខាងលើ បណ្ដាលឲ្យត្រូវរបួសចំដៃឆ្វេង និងត្រូវចំក្បាល (របួសធ្ងន់) ដោយសារសងសឹកគំនុំចាស់។


ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែក ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជួនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីនិវិធី ៕