ភ្នំពេញ៖ នា​ថ្ងៃ​ទី០៦ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្រុម​ហ៊ុន​គូបូ​តា បាន​រៀប​ចំ​សន្និសីទសារព័ត៌មានមួយ​នៅ​ស្ថានីយ​ទូរទស្សន៍​​បាយ័ន ស្ទឹងមានជ័យ ដើម្បី​ប្រកាស​ពី​ការ​ឧបត្ថម្ភ​ផ្ដាច់មុខ​របស់​ខ្លួន​​ក្នុង​កម្ម​វិធី​ប្រដាល់​​គុនខ្មែរអន្តរជាតិ​​ គូបូតាបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគតនាំមកជូនជើងឯកប្រដាល់លេខមួយគូបូតារដូវកាលទី១១ក្រោម​អធិបតី​ភាព​របស់​​អ្នកតំណាង​ក្រុម​ហ៊ុន​ គូបូតា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង​ស្ថានីយទូរទស្សន៍​​បាយ័ន។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ គឺ​​កិច្ចសហការ​​យ៉ាងល្អប្រសើរ​ជា​បន្ត​បន្ទាប់​​​​រវាង​ក្រុម​ហ៊ុន គូបូតា​ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង​ស្ថានីយ​ទូរទស្សន៍​​បាយ័ន បាន​នាំ​មកជូនលោកអ្នក​នូវ​​កីឡាករ​ជើង​ខ្លាំង ​ខ្មែរ-ថៃ ​ចំនួន ៨ រូប ពោរពេញដោយបទពិសោធន៍លើសង្វៀន ដើម្បីធ្វើការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ដ៏ស្វិតស្វាញ និងជក់ចិត្តជូនពុកម៉ែបងប្អូនដែលស្រឡាញ់គាំទ្រប្រដាល់គុនខ្មែរបានទស្សនាក្នុងកម្មវិធី គូបូតាបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគតនាំមកជូនជើងឯកប្រដាល់លេខមួយគូបូតារដូវកាលទី១១។​

​សូមចូលរួមជាសាក្សីទាំង​អស់គ្នាសម្រាប់កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិដ៏អស្ចារ្យមួយនេះ ដែលរៀបចំឡើងរៀង​រាល់​ថ្ងៃ​សុក្រ​ ចាប់ពី​ម៉ោង​ ៧​ យប់ ដល់​ម៉ោង​ ៩ យប់ នៅសង្វៀនបាយ័នស្ទឹងមានជ័យ ឬអាចទស្សនាតាមរយៈ​ការ​ផ្សាយ​ផ្ទាល់​លើកញ្ចក់ទូរទស្សន៍បាយ័ន​​។ បន្ថែមពីលើនេះ ក៏មានការផ្សាយបន្តផ្ទាល់នៅលើ Facebook Page ផ្លូវការរបស់ទូរទស្សន៍បាយ័ន “Bayon Television”ព្រមទាំង Facebook Page ផ្លូវការ “Kubota Kampuchea Club” ផងដែរ។ 

សម្រាប់រដូវកាលទី១១ នេះ កម្មវិធីប្រដាល់ជើងឯកប្រដាល់លេខមួយគូបូតា បានសម្រិតសម្រាំងយកកីឡាករប្រភេទទម្ងន់ ៦០គីឡូក្រាម សុទ្ធសឹងជើងខ្លាំង ក្នុងនោះកីឡាករកម្ពុជារួមមាន សុខធី  ប៊ុនសុធា  ឯមសុធីនិងអ៊ូចធារិទ្ធដែលនឹងត្រូវជួបប្រកួតតតាំងជាមួយកីឡាករថៃ ផាយ៉ាក់ហិរ៉ាន់ឆ.ហាផាយ៉ាក់  ទ្រីផេតស.រើងឆ័យ  ឌីស.ផ្លឺនជិត  ក្រោះផេតគៀតបានឌិត។ថ្វីត្បិតថាកីឡាករថៃពីររូបអវត្តមានដោយសារបញ្ហាផ្ទាល់ខ្លួនពុំបានចូលរួមបង្ហាញខ្លួនក្នុងកម្មវិធីសន្និសីទមួយនេះយ៉ាងណាក្ដី ក៏ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះនៅតែដំណើរការយ៉ាងរលូន។

ដោយមើលឃើញពីសន្ទុះនៃការគាំទ្រយ៉ាងពេញទំហឹងពីពុកម៉ែបងប្អូនប្រជាជនកម្ពុជា ក្រុមហ៊ុនគូបូតា ក៏បានសម្រេចចិត្តបន្តការឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធី ជើងឯកប្រដាល់លេខមួយគូបូតារដូវកាលទី១១នាំមកជូនដោយគូបូតាបច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគតដែលជាឆ្នាំទី៧នៃដំណើរការកម្មវិធីដ៏ជក់ចិត្តមួយនេះ ហើយបច្ចុប្បន្នបានក្លាយជាកម្មវិធីប្រកួតប្រដាល់គុនខ្មែរដ៏ស្វិតស្វាញ និងមានប្រជាប្រិយភាពបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ក្រុមហ៊ុនគូបូតា សូមសម្ដែងនូវការអរគុណដ៏ជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលតែងតែគាំទ្រយ៉ាងយកចិត្តទុកដាក់សម្រាប់កម្មវិធី ជើងឯកប្រដាល់លេខមួយគូបូតា ដែលបានធ្វើឱ្យវាក្លាយជាកម្មវិធីប្រដាល់ដ៏ពេញនិយមបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោរពអរគុណបងប្អូនកសិករកម្ពុជាសម័យថ្មី ដែលតែងតែជឿជាក់ និងប្រើប្រាស់គ្រឿងចក្រកសិកម្ម គូបូតា ជួយឲ្យ​ គូបូតា លក់ដាច់លេខមួយនៅកម្ពុជា។

គូបូតា សន្យាថានឹងនាំមកជូនលោកអ្នកនូវភាពសប្បាយរីករាយជានិច្ច​ និងតែងតែនៅជាក្បែរកសិករកម្ពុជាដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍​ ក៏ដូចជានាំមកជូនកសិករនូវ បច្ចេកវិទ្យាកសិកម្មថ្មីដើម្បីអនាគត ដើម្បីរួមចំណែកជួយឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន។ យើងសង្ឃឹមថាប្រជាកសិករកម្ពុជាអាចធ្វើកសិកម្មបានកាន់តែងាយស្រួល មានការចំណាយតិចប៉ុន្តែទទួលបានផលដំណាំច្រើន អាចបង្កើនចំណូលបានកាន់តែច្រើនធ្វើឱ្យជីវភាពកាន់តែប្រសើរធូរធារ និងមានភាពរុងរឿង ហើយក៏ជួយផ្តល់ឲ្យពិភពលោកនូវចំណីអាហារដែលមានគុណភាព និងសុវត្ថិភាពផងដែរ ៕