ខេត្តសៀមរាប ៖ ជនសង្ស័យចំនួន៤៨នាក់ ដែលភាគច្រើនជាយុវជន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងក្រុមទី០១ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។


សមត្ថកិច្ច បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង្ស័យចំនួន៤៨នាក់ សមត្ថកិច្ចនាំមកធ្វើតេស្តទឹកនោម ជាលទ្ធផលវិជ្ជមាន៤៦នាក់ និង២នាក់ អវិជ្ជមាន ប៉ុន្តែជនសង្ស័យទាំង២នាក់នោះ គឺជាអ្នកជិះម៉ូតូចូលមករកទិញថ្នាំញៀន។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូត ម្សៅមេតំហ្វេតាមីនសរុប២០កញ្ចប់, ស្មើនឹងទំងន់០៤ក្រាម និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យទាំងអស់ សមត្ថកិច្ចកំពុងសាកសួរយកចម្លើយ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕