ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ជូនឡាន១២០គ្រឿង ទៅតាមបណ្ដាខេត្តមួយចំនួន ក្នុងកិច្ចជួយសម្រួលការធ្វើដំណើររបស់បងប្អូនជនរួមជាតិ ដោយឥតគិតថ្លៃ នៅពេលបុណ្យភ្ជុំបិណ្ឌខាងនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា” កិច្ចប្រតិបត្តិការនេះ គឺចាប់ផ្តើមមុនមួយថ្ងៃ រហូតដល់មួយថ្ងៃក្រោយបញ្ចប់បុណ្យភ្ជុំបិណ្ឌ។
សូមជម្រាបផងដែរ ឡានក្រុងក្នុងរាជធានីភ្នំពេញក៏បានដឹកជញ្ជូនដោយឥតគិតថ្លៃ”៕