ខេត្តប៉ៃលិន៖ យោងតាមពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៣:០០ នាទី ថ្ងៃចន្ទ ១១ កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅភូមិ ស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ជនរងគ្រោះ ឈ្មោះ ទិត្យ សង្ហារ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ សុខ វិឆៃ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា ។
មុនពេលកើតហេតុ នៅវេលាម៉ោង០៩:០០នាទី យប់ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិឃុំខាងលើ ជនរងគ្រោះឈ្មោះ ទិត្យ សង្ហារ និងជនសង្ស័យឈ្មោះ សុខ វិឆៃ មានទំនាស់ពាក្យសម្ដីគ្នា
ហើយជនសង្ស័យបានវាយជនរងគ្រោះឲ្យខៀវភ្នែក។
ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះឲ្យខៀវភ្នែក ពិតប្រាកដមែន ។


ជនសង្ស័យត្រូវបានផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕