ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ អ្នករាំរបស់លោកហ្សូណូ និងលោកវង្ស តារារតនា បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រហូតក្រុមគ្រូពេទ្យសម្រេចដាច់ដៃមួយចំហៀងរបស់ជនរងគ្រោះចោល។
អ្នករាំ (Dancer) របស់តារាចម្រៀង គង់ វង្សតារារតនា និងហ្សូណូ ត្រូវរថយន្តបុកដាច់ដៃម្ខាង មានឈ្មោះ ស្នា ជាអ្នករាំតាំងពីជំនាន់ប៉ុស្តិ៍លេខ៥នៅបុរីកីឡា ហើយបច្ចុប្បន្នជាអ្នករាំឲ្យលោក ហ្សូណូ និងលោក វង្ស តារារតនា។

លោក ស្នា ត្រូវរថយន្តមិនស្គាល់ម៉ាក១គ្រឿងបុកពីក្រោយយ៉ាងពេញទំហឹង ហើយខ្ទាតទៅបុករនាំងផ្ទះគេដាច់ដៃស្តាំមួយចំហៀង ខណៈដែលជនរងគ្រោះ និងក្រុមការងារជិះម៉ូតូចេញពីកម្មវិធីជាមួយ បំណងត្រឡប់មកផ្ទះវិញ។
ពេលនេះ លោក ស្នា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ និងកំពុងខ្វះខាតថវិកាក្នុងការព្យាបាលរបួសជាខ្លាំង បើមិត្តសិល្បៈណាមានចិត្តចង់ជួយឧបត្ថម្ភលោក ស្នា សូមទំនាក់ទំនងលេខគាត់ផ្ទាល់ ០១៦ ៤១ ៤៤ ៤៦ និងលេខក្រុមគ្រួសាររបស់គាត់ ០៩០ ៥៦ ៥៦ ៦៤, ០៩៦ ៤១ ៤០ ៧៧៦៕