ឈាម គឺជាសារធាតុរាវដ៏មានសារ:សំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ហើយគ្មានអ្វីអាចជំនួសបានឡើយ។ ប៉ុន្តែសារធាតុរាវមួយប្រភេទនេះ ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ តាមរយ:ការបរិភោគអាហារប្រចាំថ្ងៃ ជាពិសេស កូឡេស្តេរ៉ុល ជាតិស្ករ និងជាតិគីមីតែម្តង។

ប្រសិនបើឈាម មានផ្ទុកជាតិពុលកាន់តែច្រើន រាងកាយទាំងមូលត្រូវប្រឈមនឹងគ្រោះថ្នាក់ជាមួយនិងការខូចខាតប្រព័ន្ធក្នុងសារពាង្គកាយមួយចំនួនដូចជា៖ ខូចប្រព័ន្ធរំលាយអាហារ ផ្លាស់ប្ដូរអ័រម៉ូន បាត់បង់ការចងចាំ ខូចថ្លើមនិងតម្រងនោម មហារីកជាដើម អាស្រ័យហេតុនេះអ្នកត្រូវតែសម្អាតឈាម ឲ្យបានទៀងទាត់។ ក៏ដូចជាតម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការសំអាតនូវសារធាតុពុលដែលមាននៅក្នុងឈាមរបស់យើងជាប្រចាំថ្ងៃ។​


ខាងក្រោមនេះជាវិធីធ្វើភេសជ្ជៈសម្រាប់ជួយលាងសំអាតតម្រងនោមរបស់យើងឲ្យមានសុខភាពល្អ៖

*គ្រឿងផ្សំ៖

-ជីវ៉ានស៊ុយ

*វិធីធ្វើ៖

-យើងត្រូវយកជីវ៉ាន់ស៊ុយមួយក្តាប់ធំលាងទឹកឲ្យស្ងាត ដាក់ដាំស្ងោរជាមួយទឹក១លីត្រ រយៈពេល១០នាទី រួចយកទឹករបស់វារក្សាឲ្យត្រជាក់ និងពិសា១កែវរាល់ពេលព្រឹកមុនទទួលទានអាហារ នោះអ្នកនឹងទទួលអារម្មណ៍ថាមានភាពប្រសើរជាងមុនក្នុងរាង្គកាយអ្នក។

បងប្អូនទាំងអស់គ្នាគួរតែសាកល្បងអនុវត្តន៏ដើម្បីឲ្យសុខភាពល្អ ចៀសផុតពីជំងឺកាចសាហាវមួយចំនួន ៕