ភ្នំពេញ ៖ ក្រោយពេលម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ ChYa StepPrô បានសរសេររៀបរាប់ទាំងក្ដីឈឺចាប់ ព្រោះតែភរិយាជាទីស្រលាញ់របស់ខ្លួន ដែលរៀបការពេញច្បាប់ បែរជាក្បត់ប្តីទៅលួចទាក់ទងជាមួយប្រុសឈ្មោល និងបានជិះម៉ូតូឱបចង្កេះគ្នានោះ ដែលល្បីពេញហ្វេសប៊ុកនោះ ។ ពេលនេះ នារីជាប្រពន្ធបានឡាយវីដេអូ បកស្រាយយ៉ាងច្បាស់ ដើម្បីឲ្យអស់ចម្ងល់។

នារីដែលត្រូវបុរសជាប្តីចោទថាជាស្រីក្បត់ចិត្តនោះ មានគណនី ហ្វេសប៊ុកមានឈ្មោះ រត្ន័ សុធារី ហើយនាងបាន Live Video រៀបរាប់ឲ្យដឹងថា ” បើខ្ញុំអាក្រក់ គេព្រមចុះហេត្ថលេខាលេងលះហើយ ព្រោះគេនៅចង់ស៊ីទ្រព្យខ្ញុំ មិនទាន់ឆ្អែត ការជាមួយខ្ញុំបាន៥ខែ គ្មានប្រាក់ឲ្យខ្ញុំមួយរៀលទេ រស់នៅជាមួយខ្ញុំ ស៊ីលើខ្ញុំចាយលុយខ្ញុំ ហើយខែទី១ ខ្ញុំបានទិញទូរស័ព្ទម៉ាក IPhone XS Max ដែលមានតម្លៃជាង ១៣០០ដុល្លារ ហើយបានប្រហែលជាកន្លះខែទូរស័ព្ទចាស់របស់គេ លេងហ្គេមគាំង ស្រាប់តែបោកចោលតែម្ដង រួចទៅដល់ប្ដូរទូរស័ព្ទថ្មីមិនប្រាប់ខ្ញុំនោះទេ អោយខ្ញុំទៅសងលុយគេ ខ្ញុំអត់ចេះផឹតក្បត់ទេ ខ្ញុំអត់ទម្លាប់ដូចគ្រួសារគេទេ” មិនត្រឹមតែប៉ុណ្ណោះនារីខាងលើបានដាក់ពាក្យបណ្តឹងទារទាលះលែងប្តី និងទាមទារប្រាក់ជំងឺចិត្តពីភាគីប្តីចំនួន៨០លានរៀន និងដាក់ទោសបុរសជាប្តីតាមផ្លូវច្បាប់៕


សូមទស្សនាវីដេអូខាងក្រោម៖