សត្វអាសិរពិស​ គឺជាសត្វដែលគ្រោះថ្នាក់បំផុត ដែលអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សយើង។ ពពួកសត្វមានពិសនេះមានដូចជា ពស់​ ក្អែប ខ្យាដំរី ជាដើម សត្វទាំងនេះបើសិនជាវាទិច ឬក៏ខាំហើយយើងមិនឆាប់ទទួលការព្យាបាលឲ្យទាន់ពេលនោះទេ ពិសរបស់វានឹងជ្រាបចូលក្នុងសរសៃរឈាមអាចឲ្យយើងស្លាប់បាន។

ចំពោះបញ្ហានេះដែរច្រើនតែកើតមានឡើងចំពោះបងប្អូន ដែររស់នៅតាមតំបន់ភ្នំ ព្រៃ និងជនបទ ពីព្រោះកន្លែងទាំងនេះគឺជាកន្លែងរស់នៅរបស់ពពួកសត្វអាសិរពិស យើងទាំងអស់គ្នាក៏ដូចជាដឹងស្រាប់ហើយថាតំបន់ទាំងនោះមិនងាយនិងមាន មន្ទីរពេទ្យបើមានក៏ឆ្ងាយពីផ្ទះដែរ។ ដូចនេះដើម្បីជាចំនេះដឹងបន្ថែមដល់បងប្អូនទាំងអស់គ្នា ក្រុមការងារពួកយើងនិងរៀបរាប់ពីវិធីសាស្រ្ដខ្លះៗពីរបៀបបន្សាបពិស និងការពារ ដូចខាងក្រោម៖

+វិធីបន្សាបពិសខ្អែបខាំ៖ យើងត្រូវយកក្រណាត់ចងរុំក្បែរកន្លែងមុខរបួសដើម្បីកុំឲ្យពិសបន្តហូរចូលក្នុងបេះដូងរបស់យើងរួចចិតដើមល្ហុងយកជ័ររបស់វាមកបន្តក់ចំមុខកន្លែងដែលវាខាំ១០នាទីក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។

+វិធីបន្សាបពិសខ្យាដំរីទិច៖ ត្រូវយកប៊ីចេង លាយជាមួយទឹកក្រូចឆ្មា រួចយកសំឡីកប្បាសមកជ្រលក់ល្បាយទឹកនេះ ហើយយកទៅចងរុំបិតលើមុខរបួស ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។

ធីខាងលើអាចជួយសម្រាលពិសភ្លាមៗក្នុងកម្រិតស្រាល និងមធ្យម ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យជាបន្ទាន់។

+វិធីការពារកុំអោយក្អែប​មកជិត

-យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។

-យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ។

វិធីសាស្រ្ដនេះបងប្អូនអាចសាកល្បងអនុវត្តន៏ លុះត្រាតែមិនមានជម្រើសផ្សេង យកល្អគួរតែពិនិត្យព្យាបាលជាមួយគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសដោយប្រការណាមួយ ៕