ផ្លែស្លា ជាប្រភេទដំណាំមួយប្រភេទដែលប្រជាជនខ្មែរចាត់ទុកជាដំណាំប្រពៃណីពេញនិយមដាំដុះ ហើយត្រូវបានខ្មែរយើងប្រើយូរយារណាស់មកហើយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ តែភាគច្រើនស្លាត្រូវបានគេដឹងថាគេប្រើវាជាពិសេសចាស់ៗប្រើជាចម្បងសម្រាប់ការទំពារសាច់ខ្ចីឬទុំរួមជាមួយស្លឹកម្លូរនិងកំបោរ។ ប៉ុន្តែស្លាមិនត្រឹមតែមានអត្ថប្រយោជន៏ប៉ុណ្ណឹងទេ វាថែមទាំងជំនួយដល់សុខភាពទៀតផង។

ខាងក្រោមនេះគឺជាសារះប្រយោជន៏របស់ផ្លែស្លាដែលត្រូវបានគេប្រើវាសម្រាប់៖

-គេប្រើផ្លែស្លាទុំពណ៌លឿងយកដំដាក់ក្នុងទឹកទុកជ្រលក់សម្លៀកបំពាក់ធ្វើពីស្បែកធ្វើឱ្យមានពណ៌លឿងរលោង។

-គ្រាប់វាមានជាតិប្រេង៨-១២% ដែលអាចទាញយកនិងប្រើសម្រាប់គោលបំណងផ្សេងៗ

ចាស់ពីដើមប្រើស្លាសម្រាប់ប្រឆាំងនឹងរោគឃ្លង់ ក្អក ភាពស្លកសាំង និងភាពធាត់

-ជួយសម្រួលនៅក្នុងប្រព័ន្ធមេតាប៉ូលីសដែលជាប្រព័ន្ធរំលាយអាហារនិង ជំងឺទឹកនោមផ្អែម

-ប្រើប្រឆាំងនឹងជំងឺរមាស់ស្បែក និងជួយក្នុងការបំបាត់ជំងឺហឺត

-ហើយផ្លែស្លានេះទៀតសោធក៏គេយកធ្វើជាភេសជ្ជៈប៉ូវសុខភាពផងដែរ

-ជួយធ្វើអោយធ្មេញរឹងមាំមិនងាយបាក់ បំបាត់ក្លិនមាត់ និងជួយធ្វើអោយភ្នែកភ្លឺទោះអាយុច្រើន…

-កាត់បន្ថយសម្ពាធឈាម និងឈាមដើរល្អ……-ល-។ ពិតណាស់ស្លាមានប្រយោជន៏ច្រើនចំពោះសុខភាព ដូចច្នេះហើយបងប្អូនគួរតែនាំគ្នាដាំឲ្យបានច្រើន ដើម្បីសុខភាពយើងទាំងអស់គ្នា ៕