ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩ បានបង្កឲ្យមានមនុស្សស្លាប់ ៤ នាក់ ( ស្រី ១ នាក់ ) និងបានបង្កឲ្យមានអ្នករងរបួស ធ្ងន់ – ស្រាល ២៨ នាក់ ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យ មាន មនុស្សស្លាប់និងរបួសសរុបចំនួន ៣២ នាក់ នៅថ្ងៃទី ៩ ខែកញ្ញា នេះ គឺកើតឡើងដោយសារ ហេតុការណ៍ប៉ះទង្គិច ចំនួន ១៣ លើក ។

សូមជម្រាបថាក្នុងរយៈពេល ៩ ថ្ងៃ នៃ ខែកញ្ញា នេះគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់ មនុស្ស សរុប ៥១ នាក់ បង្ក របួសធ្ងន់ – ស្រាល ចំនួន ១២៩ នាក់ ក្នុងហេតុការណ៍កើតឡើង ៩៧ លើក ៕