ភ្នំពេញ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅ ថ្ងៃទី ៩ ខែកញ្ញានេះបានចំនួន ២៧ ករណី ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៤៣ នាក់ ( ស្រី ៤ នាក់ ) ។ ក្នុងចំណោមជនសង្ស័យ ឃាត់ខ្លួនទាំង ៤៣ នាក់ មានមុខសញ្ញា ជួញដូរ គ្រឿងញៀនចំនួន ២៧ នាក់និងប្រើប្រាស់ ១៦ នាក់ ។

វត្ថុតាង ដែលដកហូតបានសរុបរួមមាន៖ មេតំហ្វេតាមីន (ice) = ៤៣,៨៦ ក្រាម និង ១៣ កញ្ចប់តូចនិងមេតំហ្វេតាមីន (wy)=១០,៦៧ ក្រាម ។

ក្នុងប្រតិបត្ត ការបង្ក្រាប គ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៩ខែកញ្ញានេះមានការចូលរួមពី៖ មន្ទីរ ប្រឆាំង គ្រឿងញៀន , ខេត្តបន្ទាយមានជ័យ , កណ្តាល , ពោធិ៍សាត់ , សៀមរាប , ប៉ៃលិន , ត្បូងឃ្មុំ , រាជធានី ភ្នំពេញ និង ខេត្តស្វាយរៀង ៕