ខេត្តកំពត ៖ (ព័ត៌មានបឋម) ជនសង្ស័យល្មោភកាមម្នាក់បានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈក្មួយស្រីបង្កើតដែលមានអាយុ១១ឆ្នាំ រហូតបានសម្រេច កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅស្រុកទឹកឈូ រហូតក្មេងស្រីរងគ្រោះ រងរបួសប្រដាប់ភេទធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ។


ជនសង្ស័យឈ្មោភកាមដែលចាប់រំលោភក្មួយស្រីខ្លួនឯងបង្កើត មានឈ្មោះ អេង គន្ធា ភេទប្រុស អាយុ១៨ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះមានអាយុ១១ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។


ក្រោយពេលកើតហេតុ ក្មេងស្រីរងគ្រោះត្រូវបានឪពុកម្តាយនាំទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ឯរាជធានីភ្នំពេញ រីឯចំណែក ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នាំទៅសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕