ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហការជាមួយក្រុមហ៊ុនធំៗចំនួន១១ រៀបចំវេទិកាការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួន ជិត១ពាន់កន្លែងសម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។

ការងារទាំងនោះរួមមាន៖ Toyota Cambodia, Lucky Supermarket, Asianerial Advisory Int co., ltd. , EZECOM , Master Suki Soup, ISI STEEL, SsangYong Cambodia, Yinkok Food Corp, Dyvith Hotel , Makro Cambodia, BROWN Coffee and Bakery។

សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ៨៖០០ព្រឹកដល់ម៉ោង៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕