អាចនិយាយបានថានេះគឺជាឱកាសមាសរបស់អ្នកប្រដាល់អាជីព ឬ មិនអាជីពទាំងឡាយឲ្យមាន ឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីប្រកួតរកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្តប្រចាំ ស្ថានីយទូរទស្សន៍ហង្សមាស ដែលមានប្រាក់រង្វាន់សរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25000 ដុល្លា ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីរន្ទឺទូរទាំងប្រទេស។

ពេលនេះក្រុមការងាររបស់កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters បានទៅទទូលស្វាគមន៍កីឡាករប្រដាល់អាជីព ឬ មិនអាជីពទាំងឡាយនៅក្នុងទីរួមខេត្ត ឧត្តមានជ័យហើយ ដែលវគ្គជម្រុះដំបូងនឹងធ្វើឡើងនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 ក្នុងសណ្ឋាគារ ឆឺនប្រាកប ទីរួមខេត្តឧត្តមានជ័យ។

លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីពឬមិនអាជីព ចាស់ឬថ្មី ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបឬនៅក្រៅក្លឹបប្រដាល់នានា ធ្លាប់ចូលរួមប្រកួតតិចឬច្រើន ធ្លាប់ទទួលបានពាន រង្វាន់ឬមិនបានពានរង្វាន់ ឬមិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយ គឺបើកឱកាសយ៉ាង ទូលំទូលាយទូទាំងប្រទេស។ 

នៅចាំអីទៀត? បើគិតថាខ្លួនខ្លាំង ខ្លួនពូកែ ត្រូវតែហ៊ានដាក់ពាក្យប្រកួតថ្ងៃនេះ ប្រាក់រង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីល្បាញកំពុងរង់ចាំអ្នក។

នាំមកជូនផ្ដាច់មុខដោយ៖

ភេសជ្ជៈប៉ូវកំលាំង BOOSTRONG | Stronger and Longer