ភ្នំពេញ ៖ ប្រធាន​អនុ​គណៈកម្មការ​ជ្រើសរើស​ពល​ទាហាន នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​សិស្ស និស្សិត និង​យុវជន​ទាំងអស់​ជ្រាប់​ថា បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​ធ្វើការ​ជ្រើសរើស​ពល​ទាហាន ដើម្បី​បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងរាជអាវុធហត្ថ​ចំនួន​២៦០​នាក់ ។

ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​កងរាជអាវុធហត្ថ ប្រកបដោយ​មនសិការ និង​ឧត្តមគតិ​ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ សូម​អញ្ជើញ​មក​ទំនាក់ទំនង ទទួលយក​ឯកសារ (​ដោយ​ឥត​បង់ប្រាក់​) និង​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​នៅ​តាម​ទីតាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី ខេត្ត​ទាំង​២៥ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩ ៕