កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ដែលកំពុង ប្រមូលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីទស្សនិកជនតាមរយៈធ្វើការជម្រុះវគ្គដំបូងអស់ជាច្រើនខេត្តរួចមក ឥលូវនេះបានមកដល់ទីតាំងធំចុងក្រោយដើម្បីធ្វើការជម្រុះដំបូងហើយ។ នៅពេលនេះក្រុមការងារ The Mask Singer Cambodiaបានទៅដល់ទីតាំង ជម្រុះដំបូងធំចុងក្រោយគេគឺក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង ក្នុងផ្សារទំបើប អ៊ីអនម៉ល ភ្នំពេញ ជាន់ទី4 នៅថ្ងៃទី8 ខែកញ្ញា ឆ្នាំ2019 នេះចាប់ពីម៉ោង 8 ព្រឹក។

រឹតតែពិសេសមុនធ្វើការជម្រុះវគ្គដំបូងមួយថ្ងៃនឹងមានការប្រគំតន្រ្តី​The Mask Singer Tour Concert ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដួង។

បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ ផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាច រកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO ទូរទាំង ប្រទេស។

ឧបត្ថម្ភផ្ដាច់មុខដោយ៖

#OPPOReno10xZoom

#លើសពីអ្វីដែលអ្នកមើលឃើញ