ព្រះសីហនុ ៖ ស្ត្រីម្នាក់ឆក់ខ្សែកាបដួលសន្លប់ ភ្លាមៗនោះ ត្រូវបានគេអូសចេញពីកន្លែងកើតហេតុ យកមកកប់ដីខ្សាច់ដើម្បីសង្គ្រោះបឋម តែអកុសលបានស្លាប់បាត់បង់អាយុជីវិតទៅហើយ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅមុខការ ដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងក្រុម៩ ភូមិ០២ សង្កាត់០៣ ក្រុងព្រះសីហនុ ។


ជនរងគ្រោះឈ្មោះ សៅ សាម៉ុន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរធ្វើកម្មករសំណង់ ជនជាតិខ្មែរមានស្រុកកំណើត សង្កាត់ច្បាអំពៅ រាជធានីភ្នំពេញ។


បុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានប្រើប្រពន្ធឲ្យទៅទិញបារីមួយកញ្ចប់ រួចក៏បាត់ដំណឹងសូន្យឈឹង ស្រាប់តែមួយ សន្ទុះក្រោយមកមានគេប្រាប់ថា ប្រពន្ធគាត់បានដើរទាក់ខ្សែកាប ឆក់ស្លាប់បាត់ហើយ។


ពេលកើតហេតុ ស្រ្តីរងគ្រោះត្រូវបានគេអូសចេញពីកន្លែងកើតហេតុ យកមកកប់ដីខ្សាច់ដើម្បីសង្គ្រោះបឋមដែរ តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់អាយុជីវិតទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ រួចបានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ រួចបានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕