ព្រះសីហនុ៖ នៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩ សាកសពបុរសម្នាក់ដែលស្លាប់ដោយសារត្រូវរថភ្លើងបុក បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងក្រុម១៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។


សាកសពមានឈ្មោះសិន ម៉េង ភេទប្រុស អាយុ៥៩ឆ្មាំ មុខរបរកម្មករ(ពោះម៉ាយ)ស្នាក់នៅក្រុម១៩ ក្នុងភូមិឃុំខាងលើ ។ ករណីនេះសមត្ថកិច្ចមិនបានបញ្ជាក់ពីមូលហេតុអ្វី ដែលជនរងគ្រោះត្រូវរថភ្លើងបុកស្លាប់នោះទេ។


ក្រោយប្រទះឃើញសាកសព សមត្ថកិច្ចជំនាញ បានចុះទៅធ្វើកោសល្យវិច័យ រួចបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕