ខេត្តព្រះសីហនុ​ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម បានឃាត់ខ្លូនសង្ឃក្លែងក្លាយម្នាក់ កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅចំណុចភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ។
ជនសង្ស័យបន្លំខ្លួនជាព្រះសង្ឃមានឈ្មោះ រុន រស្មី អាយុ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិជ្រៃ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។


ក្រោយពីសមត្ថកិច្ចសួរនាំ ជននោះបានសារភាពថា ខ្លួនពិតជាបានក្លែងខ្លួនជាព្រះសង្ឃ ដើរបោកប្រាស់ប្រជាពលរដ្ឋពិតប្រាកដមែន។
ជនសង្ស័យបន្លំខ្លួនជាព្រះសង្ឃនេះ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កោះរ៉ុងសន្លឹម បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕