នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុករបស់ លោក ឡេង ប៊ុននី បានបញ្ជាក់ប្រាប់ឲ្យដឹងដំណឹងល្អមួយទាក់ទង គ្រួសារអ្នកនេសាទមួយ ដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលអោយលិចខូចខាតទូកទាំងស្រុង។

លោកបន្ថែមថា៖“លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC បានផ្តល់ក្តីសង្ឃឹមឡើងវិញជូនគ្រួសារអ្នកនេសាទមួយដែលរងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលអោយលិចខូចខាតទូកនោះទាំងស្រុង កាលពីពេលថ្មីៗនេះ ដោយលោកឧកញ៉ាបានឧបត្ថម្ភទូកនេសាទមួយគ្រឿង និងបន្ថែមថវិកាចំនួន ២លានរៀន សម្រាប់បន្តអាជីវកម្មនេសាទចិញ្ចឹមគ្រួសារបន្តទៀត។

នេះជាទឹកចិត្តសប្បុរសធម៏ដ៏ប្រពៃរបស់ លោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែជួយស្រោចស្រង់ដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្សេងៗកន្លងមករហូតមកទល់បច្ចុប្បន្ន”។

ក្នុងនោះ គេក៏បានឃើញ ឧកញ៉ា ទៀត វិចិត្រ ក៏បានបង្ហាញអារម្មណ៍មួយផងដែរថា “ក្រោយព្យុះភ្លៀងមេឃគង់ស្រលះ ចូរកុំអស់សង្ឃឹមក្នុងឆាកជីវិត គ្រប់យ៉ាងដែលយេីងបានជួបសុទ្ធតែជាមេរៀនដែលយេីងបានរៀនសម្រាប់ជីវិត…”៕