ខេត្តសៀមរាប៖ ប្រជាពលរដ្ឋចូលរួមសរុប១៥នាក់ ស្រី១នាក់ បានប្រគល់កាំភ្លើងកែច្នៃចំនួន១៦ដើម ជូនសមត្ថកិច្ចយករក្សាទុក កន្លែងមានសុវត្ថិភាព កាលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុស្វាយលើ បានប្រជុំផ្សព្វផ្សាយស្តីពីលក្ខណៈសម្បត្តិ៩យ៉ាង នៅភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ចំនួន០១លើក។ ក្នុងការងារប្រជុំនោះប្រជាពលរដ្ឋបានស្ម័គ្រចិត្តប្រគល់អាវុធកែឆ្នៃកាំភ្លើងខ្យល់ចំនួន១៦ដើម និងបំពង់ទប់ខ្យល់ចំនួន ៣ ដល់សមត្ថកិច្ច។


អាវុធកែច្នៃទាំងនេះត្រូវបានកម្លាំងសមត្ថកិច្ច រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីយកទៅកម្ទេចចោល ៕