បរទេស ៖ លោក Robert Mugabe អតីតប្រធានាធិបតីហ្សីមបាវេ ដែលជាមេដឹកនាំឯករាជ្យដំបូង បានទទួលមរណភាពហើយ ក្នុងអាយុ៩៥ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសសិង្ហបុរី ក្រោយពីសម្រាកព្យាបាលជំងឺអស់រយៈពេលជាច្រើនខែ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នេះ។


ក្រុមគ្រួសាររបស់លោក Robert Mugabe បានទទួលថា លោក Mugabe បានទទួលមរណភាពមែន បាននៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី ។
សូមបញ្ជាក់ថា លោក Robert Mugabe ត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធាមួយក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបញ្ចប់អំណាចរយៈពេល៣ទសវត្សរ៍។

លោកបានឈ្នះការបោះឆ្នោតលើកដំបូងរបស់ហ្ស៊ីម បាវេ បន្ទាប់ពីឯករាជ្យភាពបានក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៨០។