ភ្នំពេញ៖ បុរសចំណាស់ ក្រោយពីប្រពន្ធនាំកូនរត់ចោលបានចំនួន៣ថ្ងៃ ស្រាប់តែឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីលេបថ្នាំ និងមានគម្រោងចង.កសម្លាប់ខ្លួន តែសំណាងល្អ ត្រូវបានអ្នកជិតខាង និងសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។
ករណីធ្វើអត្តឃាតនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១០ និង១០នាទីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលគិតខ្លីធ្វើអត្តឃាតខ្លួន តែមិនបានសម្រេចនេះ មានឈ្មោះ ម៉ាប់ អាយុ ៥៥ឆ្នាំ មុខរបរនៅផ្ទះ។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មាន ប្រជាពលរដ្ឋរបាយការណ៍ ជូនលោកចៅសង្កាត់ ឱ្យកម្លាំងសមត្ថកិច្ចជួយសង្គ្រោះបឋមប្រចាំ នៅក្នុងមូលដ្ឋាន ចុះទៅពិនិត្យមើលកន្លែងកើតហេតុឃើញថា ក្នុងបន្ទប់ជួលជនរងគ្រោះ មានចាក់សោររបងចាក់សោពីក្នុងបន្ទប់។
ពេលនោះ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហការជាមួយម្ចាស់ផ្ទះគោះសោ ដើម្បីពិនិត្យមើលឃើញថា ជនរងគ្រោះនៅមានជីវិត ក៏ហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលមន្ទីរពេទ្យសួគ៌ា។


សមត្ថកិច្ច បញ្ជាក់ថា ជនរងគ្រោះគិតខ្លីបែបនេះ មកពីជួបវិបត្តិគ្រួសារធ្ងន់ធ្ងរ ក្រោយពីស្រ្តីជាប្រពន្ធនាំកូនចុះចោលជនរងគ្រោះជាប្តីកាលពី៣ថ្ងៃមុន៕