ជំងឺគ្រុនចាញ់ គឺជាជំងឺឆ្លងដ៏កាចសាហាវមួយប្រភេទ ដែលបង្កឡើងដោយប៉ារ៉ាសិតម្យាង ដែលចម្លងតាមរយៈសត្វមូសដែកគោល។ ជំងឺនេះនឹងធ្វើឲ្យទុក្ខ ជាអាការៈក្តៅញាក់ៗម្តងហើយម្តងទៀត ហើយក៏បានសម្លាប់មនុស្សប្រមាណ ១ លាននាក់ដែរ ក្នុងមួយឆ្នាំៗទូទាំងពិភពលោក។ ជំងឺគ្រុនចាញ់ នៅតែបន្តកើតឡើងជាញឹកញាប់ ក្នុងប្រទេសនៅតាមតំបន់ត្រូពិច និងត្រូពិចក្រោម។

ជំងឺគ្រុនចាញ់ ជាទូទៅគេអាចសម្គាល់បានតាមរយៈការលាប់ជំងឺឡើងវិញ ជាមួយរោគសញ្ញាដូចជា ៖ ការញាក់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ក្តៅខ្លួនខ្លាំង បែកញើសពេញខ្លួនព្រមទាំងត្រជាក់។ សញ្ញាផ្សេងៗទៀត ប្រហែលជាមានដូចជា ឈឺក្បាល ក្អួត ចង្អោរ រាគ។ រោគសញ្ញាជំងឺគ្រុនចាញ់ ជាធម្មតា ចាប់ផ្តើមកើតមានក្នុងរយៈពេលពីរបីសប្តាហ៍ ក្រោយមូសមានមេរោគគ្រុនចាញ់ខាំ ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ារ៉ាសិតជំងឺគ្រុនចាញ់មួយចំនួន អាចសម្ងំនៅក្នុងខ្លួនរបស់អ្នកច្រើនខែ និងរហូតដល់ច្រើនឆ្នាំ។

ខាងក្រោមជាឱសថធម្មជាតិព្យាបាលជំងឺគ្រុនចាញ់ ដែលមានការបង្ហោះចែករំលែកផ្ទាល់ពីលោកគ្រូចន្ថា ហេង​ ដែលបានជួយសង្គ្រោះជីវិតមនុស្សឲ្យរួចផុតពីជំងឺកាចសាហាវនេះ។

*រុក្ខជាតិ៖ ស្លឹកទន្ទ្រានខែត្រ

*វិធីធ្វើ​ និងប្រើប្រាស់៖

-យកស្លឹកទន្ទ្រានខែត្របុក

-ចាក់ស្រាបៀរចូល

-យកកន្សែងច្រោះ

-១ថ្ងៃ ហូបម្តង។

នេះជាវិធី ដែលមានភាពងាយស្រួលអនុវត្តន៏បំផុត ហើយវត្ថុធាតុផ្សំក៏ងាយស្រួលរក ធ្វើហូបភ្លាម ត្រជាក់ភ្លាម។ ប៉ុន្តែសូមបញ្ជាក់ផងដែររូបមន្ដនេះអ្នកអាចសាកល្បងធ្វើបាន លុះត្រាតែអ្នកអស់ជម្រើសតែប៉ុណ្ណោះ យកល្អគួរតែទៅពិគ្រោះព្យាបាលជាមួយគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសដោយប្រការណាមួយ ដែលអាចប៉ះពាល់ដល់អាយុ ជីវិត ៕