មុនក្បាលខ្មៅ ជាបញ្ហាស្បែកមួយប្រភេទដែលជាទូទៅកើតឡើងដោយសារតែមានវិបត្តិទៅលើក្រពេញប្រេងហើយវិបត្តិនេះមានន័យថាជាការស្ទះនៃក្រពេញប្រេងដែលបណ្ដាលឲ្យមានកន្ទួលនៅលើមុខស្ដែងចេញជាមុនក្បាលខ្មៅ ឬមុនខ្សាច់។ ភាគច្រើនយើងឃើញវាកើតមានឡើងនៅកៀនច្រមុះ នៅតាមចង្កា នៅលើថ្ពាល់ ឬក៏លើថ្ងាស។​ មានកត្តាដែលជម្រុញឲ្យមានមុនក្បាលខ្មៅមាន៤កត្តាធំៗដូចជា តំណពូជ ការប្រែប្រួលនៃអ័រម៉ូន ការតានតឹងអារម្មណ៏ និងកង្វះអនាម័យ។

នរណាៗក៏មិនចង់ឲ្យមានមុននៅលើផ្ទៃមុខរបស់ខ្លួនដែរ ដោយពួកគេព្យាយាមស្វែងរកមធ្យោបាយជាច្រើនដើម្បីកម្ចាត់វាចេញពីលើផ្ទៃមុខ។ ហេតុនេះទើបយើងបានលើកយកប្រធានបទនេះមក ដើម្បីជួយដល់អ្នកទាំងអស់គ្នានៅក្នុងការកម្ចាត់មុខក្បាលខ្មៅដែលមាននៅច្រមុះ៖

១/. សម្ភារចាំបាច់ត្រូវមាន៖

-សំលី

-ទឹកខ្ពល់មាត់

-ខ្សែសំរាប់ធ្វើការសំអាតធ្មេញ

-កូនកន្សែងតូច

-ចុងក្រោយគេគឺទឹកក្ដៅ។

២. វិធីនៅក្នុងការសំអាតមុនក្បាលខ្មៅ

ដំបូងយើងគ្រាន់តែយកកន្សែងតូចនោះទៅជ្រលក់នឹងទឹកក្ដៅ បន្ទាប់មកទៀតយកវាមកស្អំនៅលើច្រមុះរបស់យើងទុកចោល ៥នាទី ដើម្បីឲ្យទឹកក្ដៅជួយបើករន្ធរោមនៅលើច្រមុះ ក្នុងការងាយស្រួលយើងធ្វើការសំអាតមុនចេញជាពិសេសគឺមុនក្បាលខ្មៅ។​ ​

បន្ទាប់ពីស្អំរួចមកយើងមិនគួរប្រើដៃទៅញេចមុននោះទេ វាអាចបណ្ដាលឲ្យសាច់មុខក្លាយ ហេតុនេះយើងគួរតែយកសម្រាប់សំអាតធ្មេញមកធ្វើការរួសវាស្រាលៗនៅបរិវេណច្រមុះ។ ទើបចុងក្រោយយើងគ្រាន់តែយកសំលីដែលដាក់ទឹកថ្នាំខ្ពល់មាត់ មកធ្វើការញីស្រាលៗ ដើម្បីបង្រួមរន្ធរោមរបស់បងប្អូនវិញ៕