ភ្នំពេញ៖ កាលពីវេលាម៉ោង៧ និង៤៧នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ មានរថយន្តស៊េរីទំនើប១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនឹងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដែលហេតុការណ៍នេះ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។


ចំណែក ម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ តែនៅក្នុងរថយន្តមានឯកសណ្ឋាននគរបាលជាតិ ដែលពាក់នៅលើកៅអីរថយន្ត មានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងកំណត់ហេតុ យករថយន្តខាងលើទៅរក្សាទុក រង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕