ខេត្តរតនគីរី៖ កម្លាំងជំនាញប្រើវិធានញុះញង់ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៦នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ។ជនសង្ស័យចំនួន០៦នាក់ ត្រូវបានកម្លាំងជំនាញ ចុះបង្ក្រាបដោយប្រើវិធានញុះញង់ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនបញ្ជូនទៅសាលាដំបូងខេត្ត ។
ជនសង្ស័យដែលទាំង០៦នាក់ ក្នុងនោះមានស្រី០២នាក់ រួមមាន ៖ ទី១.ឈ្មោះ សាង វាសនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។ ទី២.ឈ្មោះ រាជ្យ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។ ទី៣.ឈ្មោះ ម៉ី ភិរម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។ ទី៤.ឈ្មោះ ហៀប ទូត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។ ទី៥.ឈ្មោះ អ៉ី ភ័ស្ត ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ និងទី៦.ឈ្មោះ បិន ស្រីលាភ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាដ ។


ជនសង្ស័យទាំង៦នាក់ខាងលើ ធ្វើតេស្តទឹកនោមទៅ លទ្ធផលវិជ្ជមាន(+)ទាំងអស់ និងវត្ថុតាងដែលរឹបអូសបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៨ថង់ (៤ថង់ធំ៤ថង់ទូច) ទម្ងន់១៥.៣៨ក្រាម ទាំងសំបកថង់ ។ ម៉ូតូចំនួន០១គ្រឿង ទូរស័ព្ទ០៤គ្រឿង ជញ្ជីង២គ្រឿង ថង់ច្រកថ្នាំញៀនមួយចំនួនទៀត និងសម្ភារៈសេពមួយចំនួនទៀត ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕