បច្ចុប្បន្ននេះ រូបសម្រស់មានការយកចិត្តទុកដាក់ខ្លាំងចំពោះមនុស្សគ្រប់គ្នា មិនថាប្រុស ឬស្រីក៏ដូចជារូបរាងនៅពេលដែលអ្នកចង់បានរូបរាងស្អាត វាពិតជាមិនងាយស្រួលទេ អ្នកត្រូវតមចំនីអាហារ ធ្វើលំហាត់ប្រាណជាប្រចាំ និងត្រូវរកវិធីសាស្រ្ដផ្សេងៗជាប្រចាំ ដែលបញ្ហានេះភាគច្រើន គឺចោតមានទៅលើសុខភាពនារី ជាងបុរស។

ការសម្រកទម្ងន់ ធ្វើឲ្យរាងស្អាតគឺទាមទារឲ្យយើងមានភាពអំណត់អត់ធ្មត់ ត្រូវការពេលវេលាហើយកត្តាដែលលំបាកភាគច្រើននេះហើយធ្វើឲ្យមនុស្សស្រីបោះបង់ការព្យាយាមថែរក្សារាងនេះចោល ដោយសារតែគ្មានពេលវេលា ធុញទ្រាន់ ចង់ញ៉ាំអ្វីដែលខ្លួនចង់ញ៉ាំមិនបាន ផលវិបាកច្រើនជាពិសេសគឺខ្ជិលតែម្ដង។

ពេលនេះអស់បារម្ភទៀតហើយ ជាមួយនិងការសម្រកទម្ងន់ដ៏ពិបាកនេះ ថ្ងៃនេះក្រុមការងាររបស់យើងនឹងលើកយកវិធីសាស្រ្ដតាមបែបធម្មជាតិ ដែលវាមានភាពងាយស្រួល មានប្រសិទ្ធភាពល្អ និងទទួលបានរាងដ៏ស្រឡូនស្អាតផងដែរ ហើយវិធីនេះ ក្រៅពីជួយសម្រកទម្ងន់ហើយ រូបមន្តធម្មជាតិនេះក៏ជួយបន្សាបរាល់បាក់តេរីដែលមានក្នុងរាងកាយរបស់អ្នក ព្រមទាំងជួយបង្កើននូវកម្រិតថាមពលដល់អ្នកថែមទៀងផង។

គ្រឿងផ្សំ៖

-ក្រូចឆ្មារ ៥ផ្លែ  (ក្រូចឆ្មារពណ៌លឿងក៏បាន)

-ទឹកធម្មតា ២លីត្រ

-ខ្ញី ១ដុំតូច

-ខ្ទឹមស ៤-៥កំពឹស។

វិធីធ្វើ ៖

-កាត់ផ្លែក្រូចឆ្មារ (កុំចិតសម្បកចេញ) ជា ២ចំណែក

-ច្របាច់យកទឹកចេញឱ្យអស់

-បកសម្បកខ្ទឹមស និងខ្ញីឱ្យស្អាត រួចកៀបយកតែទឹក

-យកល្បាយទឹកខ្ទឹមស និងខ្ញីលាយទឹកក្រូចឆ្មារ កូរឱ្យសព្វ

-ដាំទឹកធម្មតា ២លីត្រ ឱ្យពុះ

-ដាក់ក្រូចឆ្មារ (មិនបកសំបកចេញ) ដែលកាត់ជាពីរចំណែកនោះចូល

-រំងាស់ប្រហែល ២ទៅ ៣នាទី

-ស្រង់ក្រូចឆ្មារចេញពីទឹក

-ចាក់ល្បាយទឹកខ្ទឹមស និងខ្ញីទឹកក្រូចឆ្មារខាងលើចូល

-រំងាស់ប្រហែល ២ទៅ ៣នាទី

-ទុកទឹកឱ្យចុះត្រជាក់បនិ្តច អាចចាក់ទឹកក្នុងដបកែវមួយ ហើយគ្របទុកក្នុងទូទឹកកក សម្រាប់ទុកប្រើលើកក្រោយ។

វិធីប្រើប្រាស់៖

-ទទួលទាន ១កែវ ឱ្យបានទៀងទាត់ មុនញ៉ាំអាហារពេលព្រឹក

-គួរញ៉ាំជារៀងរាល់ថ្ងៃ ដើម្បីទទួលបានប្រសិទ្ធភាពឆាប់រហ័ស។

រូបមន្ដនេះមានប្រសិទ្ធភាពល្អ ឬមិនល្អគឺអាស្រ័យទៅលើការអនុវត្តន៏របស់សុភាពនារីគ្រប់រូប តែបើចង់បានរាងស្វែលស្អាតសុភាពអាចសាកល្បងទាំងអស់គ្នា ៕