ភ្នំពេញ៖ (ព័ត៌មានបឋម) នៅវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានជនសង្ស័យបានហៅ កង់បីឥណ្ឌា ជិះស្រាប់តែដល់ពាក់កណ្ដាលផ្លូវ ក៏ធ្វើសកម្មភាពយកកាំបិតភ្ជង់កប្លន់ម្ចាស់ម៉ូតូកង់បីឥណ្ឌា។

ជនរងគ្រោះ និងជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា ហើយពេលនោះ ជនសង្ស័យបានប្លន់យកទូរស័ព្ទចំនួន២គ្រឿងពីជនរងគ្រោះ ពេលរត់គេចខ្លួនត្រូវប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បាន និងស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឲ្យជនសង្ស័យរងរបួសយ៉ាងដំណំ ទើបរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ។

ជនសង្ស័យត្រូវសមត្ថកិច្ច នាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕