ខេត្តស្វាយរៀង៖ ស្ត្រីសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក សហការជាមួយនគរបាលស្រុក ឃាត់ខ្លួនមកសួរនាំតាមពាក្យបណ្ដឹងរបស់អាជីវករលក់ទូរសព្ទ័ ពាក់ពន្ធ័ករណីមានជម្លោះពាក្យសំដីនឹងគ្នាបន្តិចបន្តួច ប៉ុនប៉ងដុតតូបលក់ទូរសព្ទ័ តែមិនបានសម្រេច ។
ហេតុការណីឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទីព្រឹក ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។
ជនសង្ស័យឈ្មោះកែវ ចាន់សាវី ភេទស្រី អាយុ២៩ឆ្នំា មុខរបរកម្មការិនីរោងចក្ររស់នៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។


ចំណែកម្ចាស់តូបលក់ទូរស័ព្ទឈ្មោះ មឿង បូរី ភេទប្រុស អាយុ៣៣ឆ្នំា មុខរបរជួសជុល និងលក់ទូរស័ព្ទដៃ រស់នៅភូមិឃុំជាមួយគ្នា ។
បន្ទាប់ទទួលបណ្ដឹងរបស់អាជីវករលក់ទូរស័ព្ទ កម្លំាងអាវុធហត្ថ ស្រុកសហការជាមួយនគរបាលស្រុកស្វាយជ្រំ ចុះទៅស្រាវជ្រាវកន្លែងករណីប៉ុនប៉ង ដតតូបលក់ទូរស័ព្ទ និងបានឃាត់ខ្លួនស្ត្រីសង្ស័យមកសាកសួរ តែម្ដង ។
ក្រោយពីសាកសួររួច ទើបដឹងថា មូលហេតុឈានដល់ប៉ុនប៉ងដុតតូបលក់ទូរសព្ទ័នេះ ជនសង្ស័យ និងម្ចាស់តូបមានទំនាស់ពាក្យសំដីគ្នា ។
ស្ត្រីសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយតាមច្បាប់ ៕