រាកមួល​​ គឺជា​ជម្ងឺម្យ៉ាង​ដែល​បណ្ដាល​ មកពី​មេរោគ​ជាច្រើន​យ៉ាង ដែល​ហៅថា“អាមីប”។ ជម្ងឺនេះ​បណ្ដាល​មកពី​លាមក​មានឈាម​ឬមាន​សម្បោរ ហើយ​បន្ទោរបង់​ញឹកញាប់​ពី៤ទៅ​៦ដង ធ្វើឱ្យ​អ្នកជម្ងឺ​មាន​សភាព​ហេវហត់ អស់កម្លាំង​ជាខ្លាំង។ ជម្ងឺ​រាកមួល​បណ្ដាល​មកពី​ការ​ទទួលទាន​អាហារ​មិនមាន​អនាម័យ ដូចជា​ទឹក ចំណី​អាហារ​មិនស្អាត​ជាដើម។ ចំណី​អាហារ​ខ្វះអនាម័យ​មានវត្ដមាន​អាមីប ហើយ​អាមីប​ជាដើម​ហេតុបង្ក​ឱ្យមាន​ជម្ងឺ​រាកមួល ដោយ​សារតែ​លោកអ្នក​បរិភោគ​ចូលទៅ​នូវ​មេរោគ​នេះ ដោយ​ឆ្លងកាត់​តាម​ពោះវៀន ជាពិសេស​ពោះវៀន​ធំ ហើយក៏​សម្ងំ​នៅទី​នោះ​រយៈពេល​ពី២ទៅ​៣សប្ដាហ៍ ទើប​បង្ហាញនូវ​រោគសញ្ញា។

ប៉ុន្តែសូមកុំបារម្ភទៀតអី បើបងប្អូនបានព្យាយាមទៅពិនិត្យព្យាបាលជាមួយគ្រូពេទ្យរួចមកហើយ ប៉ុន្តែនៅតែមិនទទួលបានភាពធូរស្បើយ បងប្អូនអាចសាកល្បងនូវវិធីសាស្រ្ដថ្មី ដូចខាងក្រោម៖

*សម្ភារត្រូវមាន៖

-សំបកមង្ឃុតស្ងួត

-កាំបិត និងជ្រុញសំរាប់ចិញ្ច្រាំ។

*វិធីធ្វើ និងវិធីប្រើប្រាស់៖
-សំបកផ្លែមង្ឃុតស្ងួត ពី២០-៣០ ក្រាម យកទៅចិញ្រ្ចាំឲ្យម៉ដ្ឋល្អ

-បន្ទាប់ពីចិញ្ច្រាំហើយយកទៅហាលវាឲ្យស្ងួត

-យកសំបកពី១០-២០ក្រាម ដាំផឹកក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា វិធីនេះបងប្អូនអាចយកទៅសាកល្បងអនុវត្តន៏ព្យាបាលបាន លុះត្រាតែបងប្អូនបានពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យអស់លទ្ធភាពជាមុនសិន ដើម្បីចៀសវាងមានការប៉ះពាល់ដល់សុខភាពនៅថ្ងៃក្រោយ​​​​​​​  ហើយម្យ៉ាងទៀតបងប្អូនត្រូវតែ​ ធ្វើអនាម័យ​ឱ្យបាន​គ្រប់ពេលវេលា ជាពិសេស​ចំពោះ​ការ ទទួលទាន​ផ្សេងៗ​ត្រូវ​ប្រុងប្រយ័ត្ន ៕