រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​គួ​ឲ្យ​សង្វេគ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​មាន​រថយន្ត​៣​គ្រឿង មក​ឈ្លោះ​គ្នា​ដ​ណើ​ម​ដឹក​សព​ទៅ​វិញ ។

សូម​ជម្រាប​ថា ប្តី​បើក​ម៉ូតូ​បុក​គ្នា​ស្លាប់​… ប្រពន្ធ​មក​ដល់​ទ្រហោយំ​ដាស់​ប្តី​ក្រោក​ឡើង​… យ៉ាង​សង្វេគ

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ភាគី​ម្ខាង​ទៀត បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​កន្លែង​កើតហេតុ រួច​សមត្ថកិច្ច​ទំនាក់​ទំ​ង​ទៅ​សមត្ថកិច្ច​ជំនាញ ក៏​ដូច​សាច់ញាតិ​ជន​រង​គ្រោះ​ផង​ដែរ ។

បន្ទាប់​ពី​សាច់ញាតិ​ជន​រង​គ្រោះ​មក​ដល់ បាន​នាំ​គ្នា​ទ្រហោយំ​បោក​ប្រាណ ខណៈ​ឃើញ​សមាជិក​ក្នុង​គ្រួ​សារបាន​បាត់​ជីវិត​គួរ​ឲ្យ​សង្វេគ ។ អ្វី​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​មាន​រថយន្ត​ដឹក​សព​ចំនួន​៣​គ្រឿង (​មិន​ស្គាល់​ថា​ជា​រថយន្ត​សង្គ្រោះ​ខាង​ណា​ឡើយ​) ដែល​មាន​វត្ត​មាននៅ​ចំណុច​ទីតាំង​កើតហេតុ បាន​ធ្វើ​អោយ​អ្នកបើកបរ​រថយន្ត​សង្គ្រោះ​ទាំងនោះ​ឈ្លោះប្រកែក​គ្នា​ដណ្តើម​យក​សព​ថែម​ទៀត​ទំនង​ព្រោះតែ​ផលប្រយោជន៍​! ខណៈ​សាច់ញាតិ​កំពុង​យំ​ឱប​សព​គួរ​ឲ្យ​សង្វេគ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ចោមរោម​មើល​កន្លែង​ហេតុ បាន​រិះគន់​គ្រប់​គ្នា​ៗ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើកា​វាស់វែង យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ។ ដោយឡែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕