វៀតណាម៖ បុរស២នាក់បងប្អូនបានកើតមានជម្លោះនឹងគ្នារឿងដីកេរខ្មោចឪពុក ដោយបុរសជាបងបានសាងសង់ផ្ទះថ្មីរួចរាល់ទៅហើយ ស្រាប់តែពេលនោះ បុរសជាប្អូនបានទៅរករឿង រហូតបងប្អូនពួកគេកើតមានជម្លោះនឹងគ្នាយ៉ាងស៊ីសាច់ហុតឈាម ទើបធ្វើឲ្យបុរសជាបងបានផ្ទុះភ្លើងកំហឹង ក៏យកកាំបិតចិត្តត្នោតទៅកាប់ប្រហារប្រពន្ធកូនរបស់បុរសជាប្អូនគ្មានញញើតដៃ ដោយកាប់ចិញ្ច្រាំដូចកាប់សាច់ជ្រូក បណ្តាលឲ្យកូនស្រីម្នាក់ស្លាប់ក្នុងថ្លុកឈាមគួររន្ធត់ និងម្តាយកូន៣នាក់ទៀត រងរបួសធ្ងន់គ្រូពេទ្យកំពុងជួយសង្គ្រោះ។


ករណីមនុស្សឃាតដ៏សាហាវ ដោយបុរសជាបងយកកាំបិតកាប់ចិញ្ច្រាំប្រពន្ធកូនរបស់បុរសជាប្អូន បណ្តាលឲ្យស្លាប់ និងរបួសចំនួន៤នាក់នេះ បានកើតឡើងនៅម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅឃុំហុងហា ស្រុកដាន់ភួង ទីក្រុងហាណូយ។
ជនដៃដល់ជាឃាតករមានឈ្មោះង្វៀង វ៉ាន់ដុងអាយុ ៥៣ឆ្នាំ និងចំណែក បុរសជាប្អូនឈ្មោះង្វៀង វ៉ាន់ហៃ អាយុ៥០ឆ្នាំ។ បងប្អូនពួកគេ កើតមានជម្លោះរឿងដីមួយកន្លែងដែលឪពុកម្តាយបានទុកឱ្យពួកគេនៅលើ ឃុំហុងហា ស្រុកដាន់ភួង ទីក្រុងហាណូយ។


ប្រភពពីនគរបាលវៀតណាម បានឲ្យដឹងថា ដំបូងឡើយជនដៃដល់ជាបងបានបានសាងសង់ផ្ទះនៅលើដីនោះ ស្រាប់តែពេលនោះ បុរសជាប្អូនបានទៅរករឿង រហូតកើតមានទំនាស់នឹងគ្នា ទើបធ្វើឲ្យបុរសជាបងផ្ទុះភ្លើងកំហឹង យកកាប់ទៅកាប់កូនស្រីរបស់ប្អូនប្រុសឈ្មោះង្វៀន ធីបាក់ អាយុ២៨ឆ្នាំ រហូតដល់ស្លាប់នៅនឹងកន្លែង។ រួចបន្តទៅកាប់ស្រី្តប្រពន្ធរបស់ប្អូន ឈ្មោះដន ធីវៀត អាយុ៤៨ឆ្នាំ និងកូនស្រី ឈ្មោះធីធី ហុងញុង អាយុ២៤ឆ្នាំនិងម្នាក់ទៀតឈ្មោះង្វៀនហួយមីយ អាយុ១ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះជីវិត។ ចំណែក ជនដៃដល់ជាឃាតករចិត្តខ្មៅត្រូវចាប់ខ្លួនយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ។


ដោយឡែក សពនារីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។