ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ នេះ បុរសអច្ឆរិយកម្ពុជាលោក ហុង ភារិន បានមកដល់ប្រទេសកម្ពុជា ដោយមានការទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីពុកម៉ែបងប្អូន និងអ្នកការសែតមួយចំនួនផងដែរ។

គួរបញ្ជាក់ថា ប្អូនប្រុស ហុង ភារិន ជានិស្សិតអាហារូបករណ៍ខ្មែរកំពុងទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពេញបណ្តាញសង្គម ក្រោយពេលដែលគេបានបង្ហាញខ្លួនបង្ហាញសមត្ថភាពពិសេសក្នុងកម្មវិធីថៃ SUPER 100 ធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ព្រោះតែនិស្សិតរូបនេះបានលើកស្ទួយមុខមាត់កម្ពុជា ឲ្យពិភពលោកបានស្គាល់ថា ជនជាតិខ្មែរក៏មានអ្នកដែលវៃឆ្លាត និងពូកែមិនចាញ់សាសន៍ដទៃ។

ប្អូនប្រុស ហុង ភារិន បានបង្ហើបថា ការចង់របស់ប្អូនដែលល្បីពេញពិភពលោកនេះ គឺកើតឡើងពីការអានសៀវភៅ និងប្រើប្រាស់បច្ចេសទេសផ្ទាល់ខ្លួន ហើយនៅពេលទំនេរប្អូនប្រុសនឹងធ្វើវីដេអូ ចែករំលែកដល់កូនខ្មែរ ដើម្បីឲ្យមានសមត្ថកិច្ចពូកែចង់ចាំដូចជារូបប្អូន។ ចំណែក រឿងប្រទេសថៃថា ផ្តល់សញ្ជាតិឲ្យនោះ ប្អូនប្រុស ហុង ភារិន បញ្ជាក់ថា ជារឿងមិនពិតទេ៕