ការធ្លាក់សជាការធ្លាក់នូវវត្តុវាវមួយប្រភេទ ដែលមិនមែនជាឈាម តាមទ្វាមាសស្ត្រី ឬ ប្រដាប់បន្តពូជស្ត្រី។ ការធ្លាក់សនេះមានពីរប្រភេទ គឺការធ្លាក់សដោយសារតែមានជំងឺនិងការធ្លាក់សធម្មតាមិនមានជំងឺ។

១. ការធ្លាក់សមានជំងឺ៖ ជាការធ្លាក់សមួយដែលមានធុំក្លិន ហើយពេលខ្លះទៀតអាច ធ្លាក់ឈាមមកជាមួយផងដែរ។ ការធ្លាក់សនេះបណ្តាលមកពីមេរោគ ហើយនាំឱ្យកើតជំងឺ ស្ត្រីនេះតែម្តង ក្នុងន័យថាការធ្លាក់ស ជារោគសញ្ញាមួយនៃរោគស្ត្រី។ មេរោគដែលបង្កឱ្យមានការធ្លាក់សមានច្រើនប្រភេទ។

២.ការធ្លាក់សធម្មតាមិនមានជំងឺ ៖ ជាការធ្លាក់សដែលមានសណ្ឋានដូចជាទឹកសម្បោរ ឬជាទឹករំអិល ឬដូចផ្នែកសនៃពងមាន់ ហើយពុំមានធុំក្លិនទេ។ ជាទូទៅបើគេយកសនោះ ទៅពិនិត្យមើល គេមិនឃើញមាន កោសិកាអ្វីទេ (មិនឃើញមានមេរោគ) និងគ្មានគ្រាប់ ឈាមសឡើយ។ នៅក្នុងមជ្ឈដ្ឋានប្រដាប់បន្តពូជស្ត្រី មានអាស៊ីតបាស ប៉េអាស់(pH) ចាប់ពី៣.៨ទៅ៤.៥។

ការធ្លាក់សជារោគសញ្ញានៃជំងឺផ្សេងទៀត

ការធ្លាក់សជារោគសញ្ញានៃជំងឺមួយចំនួនដែលមានដូចជា ការរលាកទ្វាមាស រលាកស្បូន ជាដើម។ ស្ត្រីដែលមានជម្ធឺទាំងនេះតែងមានការធ្លាក់ស និងមានរោគសញ្ញាផ្សេងៗទៀត៖

-ធ្លាក់សមានធុំក្លិន

-ក្រហាយនៅប្រដាប់ភេទ

-រមាស់ទ្វារមាស

-ឈឺចាប់ពេលរួមភេទ

-នោមញឹកញាប់ ហើយផ្សាជាដើមមូលហេតុដែលបង្កឱ្យស្ត្រីធ្លាក់ស

រូបមន្តធម្មជាតិព្យាបាលរោគធ្លាក់សរ៉ាំរ៉ៃ

រុក្ខជាតិ៖ ដើមគ្រាប់បែក ឬដើមបិទផ្ទុះ

វិធីធ្វើ និងប្រើប្រាស់៖

-យកឫសដើមដើមគ្រាប់បែក ឬដើមបិទផ្ទុះ ហាលក្នុងម្លប់ឱ្យស្ងួត

-យកចំនួន១ដៃធំដាំជាមួយទឹក១លីត្រ ដាំឱ្យពុះរយៈពេល១០នាទី

-យកមកហូបធម្មតារាល់ពេលជំនួសទឹកធម្មតា។

មុននិងបងប្អូនសាកល្បងអនុវត្តន៏វិធីនេះ សូមបងប្អូនទទួលការព្យាបាលពីគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន ចៀសវាងមានការធ្វេសប្រហែសនៅថ្ងៃក្រោយ ៕