បច្ចុប្បន្ននេះ មានយុវវ័យជាច្រើន ដែលមិនទាន់ឈានដល់វ័យអាយុ៣០ឆ្នាំ តែបែរជាផ្ទុយមានសក់ស្កូវទៅវិញ។ ការដែលមានសក់ស្កូវតាំងពីក្មេងបែបនេះធ្វើឲ្យខ្លួនមានអារម្មណ៏ថាខ្មាសគេ និងគ្មានទំនុកចិត្តលើសម្រស់ខ្លួនឯងនៅពេលដើរចេញក្រៅម្ដងៗ។

ការបម្រែបម្រួលសក់នេះគឺមានកត្តាជាច្រើនដែលបង្កឲ្យសក់ទៅជាបែបនេះ អ្នកខ្លះមកពីតំណពូជ ចំណែកឯអ្នកខ្លះទៀតបណ្ដាលមកពីកង្វះជាតិវីតាមីន ភាពមិនប្រក្រតីរបស់ក្រពេញប្រូស្តាត និងការជក់បារីលើសកម្រិតក៏ជាបញ្ហាមួយដែល។ ការព្យាបាលសក់ស្កូវនេះគឺមិនងាយ នឹងព្យាបាលនោះទេទោះបីជាអ្នកខំចំនាយលុយអស់ច្រើនក៏ដោយ អ្នកខ្លះក៏អាចមានសក់ខ្មៅឡើងវិញ​ ឯអ្នកខ្លះទៀតក៏មិនអាច។ ដូចច្នេះដើម្បីជាចំណេះដឹង ឬក៏វិធីសាស្រ្ដក្នុងការព្យាបាល ក្រុមការងាររបស់យើង នឹងធ្វើការណែនាំនូវរូបមន្ដធម្មជាតិពិសេសថ្មីមួយ ដើម្បីទុកឲ្យបងប្អូនយកទៅអនុវត្តន៏  ធានាថាលទ្ធផលបានល្អគួរជាទីគាប់ចិត្ត។

*គ្រឿងផ្សំ៖

-ទឹកខ្ទឹមបារាំង

*វិធីធ្វើ៖

– ចិតសំបកខ្ទឹមបារាំង រួចចិញ្រ្ចាំជាចំណិតតូចៗ

– ច្របាច់ ហើយច្រោះយកទឹក។

*វិធីប្រើ៖

– លាបទឹកខ្ទឹមបារាំងនៅលើស្បែក កន្លែងសក់ស្កូវ ហើយម៉ាស្សាថ្មមៗ

– ទុករយៈពេល ៤៥នាទី

– លាងចេញដោយប្រើទឹកក្តៅអ៊ុនៗ

– អនុវត្តជារៀងរាល់ថ្ងៃ។

*លទ្ធផល៖

– ចាប់ផ្តើមទទួលលទ្ធផលក្នុងរយះពេលបួនសប្តាហ៍។

ដើម្បីទទួលបានឆាប់បានទទួលលទ្ធផលល្អ បងប្អូនត្រូវតែអនុវត្តន៏ទៅតាមរូបមន្ដឲ្យមានត្រឹមត្រូវ និងទៀងទាត់ ៕