ប៉ប្រក គឺជារុក្ខជាតិមួយប្រភេទដែលភាគច្រើនដុះនៅតាមតំបន់ភ្នំ នៅលើដើមឈើឬផ្ទាំងថ្ម បន្តពូជដោយស្ព័រ។ លក្ខណះរុក្ខជាតិប៉ប្រកនេះមានសណ្ឋានទូទៅ ជាបណ្ណង្គជាតិផ្ញើរប្រាណ លើដើមឈើ ឬលើផែនថ្ម ស្លឹក៖ ជាផ្ទាំងវែងមានឆែកច្រើន ស្លឹកមាន២ប្រភេទ ប្រភេទតូចមានប្រវែង ៣០-៥០ស.ម ទទឺង ១៥ស.ម មួយប្រភេទទៀតមានស្លឹកធំមានប្រវែងរហូត ១,៤ម ទទឹង ៣០-៥០ស.ម។ ស្លឹកមានឆែកៗដូចស្លាបសត្វ។  នៅប្រទេសកម្ពុជាយើងរុក្ខជាតិនេះភាគច្រើនសំបូរដុះ នៅរមណីយដ្ឋានឧទ្យានជាតិគិរីរម្យ ដែលតំបន់នោះគឺជាតំបន់ព្រៃភ្នំ។

តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្ដបូរាណបានរកឃើញថា ប៉ប្រកគឺជារុក្ខជាតិដែលអស្ចារ្យអាចព្យាបាលជំងឺជាច្រើនប្រភេទដូចជា៖ រលាកសន្លាក់ដៃជើង ហ៊ឹងត្រជៀក ​ ឈឺតម្រងនោម សម្រកការហើម គ្រុនចាញ់ ធ្លាក់ស -ល-។   

*វិធីធ្វើ និងប្រើប្រាស់៖

-យកមើមហាលឱ្យស្ងួត

-ប្រើកម្រិត ៦ ទៅ ១២ក្រាម ដាំទឹកផឹកក្នុងមួយថ្ងៃ

-គេអាចយកមើមស្រស់ ១៥ក្រាម ទៅត្រាំស្រា សម្រាប់ព្យាបាលសន្លាក់ដៃជើង របួសបោកទង្គិច បាក់ឆ្អឹង ហើយយកមើមស្រស់បុកបិតពីក្រៅផងដែរ។

សូមពិនិត្យព្យាបាលជាមួយគ្រូពេទ្យឲ្យអស់លទ្ធភាពជាមុនសិន សឹមជ្រើសរើសសាកល្បងវិធីនេះតាមក្រោយ ចៀសវាងមានការធ្វេសប្រហែស​ ដែលអាចប៉ះពាល់ដល់អាយុ ជីវិត ៕