ខេត្តមណ្ឌលគិរី៖ ព្រះអាជ្ញារសាលាដំបូងខេត្តមណ្ឌលគិរី កោះហៅលោកចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធនឹងដីធ្លីជិត១ម៉ឺនហិកតារ។


ក្នុងលិខិតរបស់សាលាដំបូងខេត្តមណ្ឌលគិរី បានអញ្ជើញ លោកចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលនេះគឺ ពាក់ព័ន្ធនឹងករណីផ្តល់ការអនុញ្ញាតជំហានទី១ ចំនួន១.០០០ ហិកតារ ក្នុងអនុតំបន់១ , អនុតំបន់២ចំនួន ២.០០០ហិកតារ , អនុតំបន់៣ ចំនួន២.០០០ហិកតារ , អនុតំបន់៤ ចំនួន២.០០០ហិកតារ និងអនុតំបន់៥ ចំនួន២.៧៤១ហិកតារ របស់ក្រុមហ៊ុនផេស៊ីហ្វិកហ្គ្រេន យ៉ញ-ស្តុក ខមភេនីលីមីធីត ក្នុងខេត្តមណ្ឌលគិរី ។
សូមមើលក្នុងលិខិតអញ្ជើញដូចខាងក្រោម៖