រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ៨៥នាក់ ដែលសមត្ថកិច្ចថៃចាប់ឃាត់ខ្លួនពីបទឆ្លងដែនដោយខុសច្បាប់នោះ ត្រូវបានអាជ្ញាធរថៃដោះលែងអោយមានសេរីភាពវិញហើយ ក្រោយពីមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលកម្ពុជា ។
ការដោះលែងនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ។

សូមរម្លឹកថា អាជ្ញាធរថៃបានចាប់ឃាតខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៨៥នាក់ នៅជាយទីក្រុងបាងកកកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ៕

