រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៧ សីហា ម្សិលមិញ​នេះ ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា​(​ភី​អិ​ល​ស៊ី​) BIDC បាន​ចេញ​លិខិត​បំភ្លឺ ដល់​បណ្តា​អង្គភាព​សារព័ត៌មាន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ជា​ដំណឹង​ពាក់ព័ន្ធ​ករណី​បំណុល​របស់​ក្រុមហ៊ុន កែវ ម៉ា​លី ខូ អិ​ល​ធី​ឌី (KEO MALY CO.,LTD) ។

ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ចេញ​លិខិត​បំភ្លឺ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​របស់​លោកស្រី កែវ ម៉ា​លី បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សង​ប្រាក់​សរុប​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ធនាគារ BIDC របស់​វៀតណាម រួចរាល់​ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ ។

ក្នុងលិខិត​បំភ្លឺ​ធនាគារ BIDC បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១៧​និង​០០​ល្ងាច​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៩ ធនាគារ BIDC នៅ​ពុំ​ទាន់​ទទួល​បានការ​សង​ប្រាក់​ណាមួយ​ដូច​ការ​អះអាង​របស់​ក្រុមហ៊ុន KEO MALY CO.,LTD បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ នោះ​ទេ ។

សូម​រម្លឹក​ថា រឿង​លក់​ឡាយឡុង លោកស្រី កែវ ម៉ា​លី សង​ប្រាក់​ទៅ​ធនាគារ​វៀតណាម ជិត​៣​លាន​ដុល្លារ

+ បី​ចំណុច​របស់​ក្រុមហ៊ុន​លោក​ជំទាវ កែវ ម៉ា​លី ជំទាស់​រឿង​តុលាការ​ប្រកាស​លក់​ឡាយឡុង

សូម​ពិនិត្យ​លិខិត​បំភ្លឺ​ទាំងស្រុង​មាន​ដូច​ខាងក្រោម​នេះ ៖