ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ គេហទំព័របរទេសមួយ បានចុះផ្សាយពីហេតុការណ៍បុរសជនជាតិចិន វ័យ២៥ឆ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនពីបទឃាតកម្ម លើក្មេងស្រីអាយុ១៥ឆ្នាំ ដែលត្រូវជាបងប្អូនជីដូនមួយនិងគ្នា ហើយហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីជនល្មើស បានលួងលោមក្មេងស្រីរងគ្រោះទៅឡើងឋានសួគ៌ ជាថ្នូរនិងប្រាក់ចំនួន$130 ។ ក្រោយពីក្មេងស្រីរងគ្រោះបានសួរនាំច្រើនពេក ធ្វើឲ្យជនល្មើសខឹងខ្លាំង បានសម្រេចចិត្តសម្លាប់ក្មេងស្រីរងគ្រោះ ហើយដឹកយកទៅបោះចោល ។

យោងតាមរបាយការណ៍នៃការពិនិត្យដំណើររឿងនោះ កាលពីខែមិថុនា២០១៩ បុរសជាប់ចោទបានបបួលក្មេងស្រីរងគ្រោះ ទៅឡើងឋានសួគ៌ ជាថ្នូរនិងប្រាក់១ពាន់យ័ន ស្មើនិង១៣៥ដុល្លាអាមេរិក ក្រោយពីចរចាគ្នាត្រូវហើយ ក៏ព្រមព្រៀងគ្នាធ្វើដំណើរទៅកាន់រូងភ្នំក្នុងព្រៃ ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ហើយពួកគេក៏បានរួមភេទជាមួយគ្នា នៅលើស្មៅក្បែររូងភ្នំ ។

ឃាតកត្រូវប៉ូលិសចាប់ខ្លួន

បន្ទាប់ពីរួមភេទបានសម្រេចហើយ នាងក៏បានទារប្រាក់ពីជនជាប់ចោទ ដូចអ្វីដែលពួកគេបានព្រមព្រៀងគ្នាមុនរួមភេទ តែជនល្មើសជាឃាតក បានប្តូរពាក្យសម្តីវិញ ដោយបាននិយាយថា គេជាប់បំណុលធនាគារច្រើនណាស់ ។ ទោះបីជាជនល្មើសខំរកលេសយ៉ាងណាក៏ដោយ ក៏ក្មេងស្រីរងគ្រោះមិនព្រមស្តាប់ឡើយ នៅតែព្យាយាមទារប្រាក់ពីជនជាប់ចោទរហូត ធ្វើឲ្យជនល្មើសខាងយ៉ាងខ្លាំង រួចក៏ច្របាច់.កក្មេងស្រីរងគ្រោះរហូតដល់ដាច់ខ្យល់ស្លាប់ ហើយក៏បានយកសាកសពនាងទៅបោះចោលក្នុងរូងភ្នំ រួចគេចខ្លួនបាត់មួយរយៈ ដោយធ្វើដូចជាពុំមានរឿងអ្វីកើតឡើងឡើយ ។

ឃាតករចង្អុរទីតាំងដែលខ្លួនបានសម្លាប់ក្មេងស្រីរងគ្រោះ

ក្រោយពីបាត់ខ្លួនពីរបីខែ ប៉ូលិសក៏បានស៊ើបអង្កេតរឿងក្តីនេះ រហូតបានសម្រេច ទោះបីជាសាកសពក្មេងស្រីរងគ្រោះ រលួយសល់តែគ្រោងឆ្អឹងក៏ដោយ ក៏ក្រុមប៉ូលិសអាចមានភស្តុតាងដូចជា សក់របស់ក្មេងស្រីរងគ្រោះ និងសក់ជនល្មើសដែលបានជ្រុះនៅកន្លែងកើតហេតុ ។

វត្ថុតាងដែលប៉ូលិសប្រមូលបាន

មហាជនបាននាំគ្នាសរសើរក្រុមប៉ូលិសស៊ើបអង្កេត ដែលអាចចាប់ខ្លួនជនល្មើសបានសម្រេច ក្នុងរយៈពេលដែលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីពលរដ្ឋប្រទះឃើញសាកសពក្មេងស្រីរងគ្រោះ និងប្តឹងទៅប៉ូលិសរួចមក ។ 

យោងតាមចម្លើយសារភាពរបស់ជនល្មើស បានប្រាប់ថា គាត់ពិតជាបានសម្លាប់នាងពិតមែន ហើយបាននាំយកសាកសពទៅបោះចោលក្នុងរូងភ្នំ តែទោះជាយ៉ាងណាប៉ូលិសនៅពុំទាន់បញ្ជាក់បាននៅឡើយទេថា ស្ថានទំងន់ទោសរបស់ជនល្មើស និងត្រូវទទួលដល់កម្រឹតណានៅឡើយទេ រង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់ជាបន្ត ៕