ជាធម្មតា គ្រាប់ឈាមក្រហម និងគ្រាប់ឈាមសចូលមកដល់ក្នុងឈាម ត្រូវឆ្លងកាត់ការវិវឌ្ឍន៍មួយនៅក្នុងខួរឆ្អឹង ដែល ហៅថាកោសិកាដើមរបស់គ្រាប់ឈាមស។ ក្នុងកោសិកាដើមនោះ គ្រាប់ឈាមវិវឌ្ឍន៍ច្រើនដំណាក់កាល ហើយនៅពេលណាដែលវា មានសារធាតុពុលផ្សេងទៀតចូលទៅជាមួយនោះ ធ្វើឱ្យកោសិកាដើម(គ្រាប់ឈាមស)រងនូវការខូចខាត។ បន្ទាប់ពីនោះ កោសិកា ដើមដែលខូចខាតចាប់មានការរីកលូតលាស់ខុសពីធម្មតា បង្កឱ្យកើតជាមហារីកគ្រាប់ឈាមដែលប្រជាពលរដ្ឋទូទៅច្រើនហៅថាជម្ងឺ ឈាមសស៊ីឈាមក្រហម ឬមហារីកខួរឆ្អឹងខ្នង។ ជាទូទៅកោសិកាមហារីកគ្រាប់ឈាមរីកដុះដាលដោយអនាមិក មិនអាចគ្រប់គ្រង បានទេ។ វាបានទៅរំខានទៅដល់ការផលិតគ្រាប់ឈាមក្រហម ធ្វើឱ្យអ្នកជម្ងឺខ្វះគ្រាប់ឈាមក្រហមដោយសារវីរុសនេះ។ បើមិនបញ្ចូលគ្រាប់ឈាមក្រហម ឬឈាមឱ្យអ្នកជម្ងឺទេ អាចបណ្ដាលឱ្យស្លាប់។

*រោគសញ្ញាមហារីកគ្រាប់់ឈាម

គេអាចរកឃើញជម្ងឺមហារីកគ្រាប់ឈាមដោយកត្ដាមួយចំនួន រោគសញ្ញាខ្លះៗរបស់ជម្ងឺនេះ និងការវិភាគផ្សេងៗ។

-អ្នកជម្ងឺរកឃើញដោយខ្លួនឯង ៖ អ្នកជម្ងឺមានសភាពរាងកាយស្លេកស្លាំង ឆាប់ហត់ មានចេញឈាមនៅតាមអញ្ចាញ ធ្មេញ ហើយស្បែកមានលក្ខណៈជាំខុសពីធម្មតា។

-រកឃើញរោគសញ្ញាដោយចៃដន្យ ៖ ដោយអ្នកជម្ងឺមានអាការផ្សេងទៀត ដូចជាអ្នកជម្ងឺក្ដៅខ្លួនហើយទៅពិគ្រោះជា មួយគ្រូពេទ្យជាដើម។ បន្ទាប់មកគ្រូពេទ្យយកឈាមអ្នកជម្ងឺទៅពិនិត្យវិភាគទើបឃើញកោសិកាមហារីកនៅក្នុងឈាម។

-គ្មានរោគសញ្ញា ៖ នៅពេលដែលអ្នកជម្ងឺមានជម្ងឺផ្សេងៗ ត្រូវវះកាត់ ឬធ្វើការវះកាត់អវយវៈណាមួយ។ ជាធម្មតា មុន ពេលវះកាត់ គ្រូពេទ្យត្រូវពិនិត្យឈាមអ្នកជម្ងឺជាមុនសិន ដើម្បីរកមើលបរិមាណថយចុះនៃគ្រាប់ឈាមស គ្រាប់ឈាមក្រហម និង ប្លាកែត។

*រូបមន្តធម្មជាតិព្យាបាលរោគឈាមសស៊ីឈាមក្រហម

ឱសថ៖

-ស្លឹកប្រទាលក្រុងសំរិទ្ធ

-ស្លឹកដំឡូងឈាមមាន់

*វិធីធ្វើ និងប្រើប្រាស់៖

-បេះស្លឹកក្រុងសំរិតម្តង៣សន្លឹកធំៗ និងប្រទាលឈាមមាន់ម្តង៣សន្លឹកៗ ហើយដាក់ក្នុងចានច្របាច់ឈ្លីឲ្យហ្មត់ ហើយច្រោះយកទឹកវាសុទ្ធ

-ទទួលទាន ១ថ្ងៃ ២ដង គឺព្រឹក និងល្ងាចក្រោយបាយ។

*ត្រូវតមខ្ទឹមស ត្រប់ និងសត្វអត់ស្រកា (ត្រីអអន្ទង់)។

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង ៕