ប៊ុល​ហ្គា​រី ៖ កីឡាករ​តេ​ខ្វាន់​-​ដូ​កម្ពុជា លោក ប៉ា​ល់ ជី​វ័​ន្ត ដណ្តើម​បាន​មេដាយមាស​១ គ្រឿង កម្រិត​ពិភពលោក ពី​ការ​ប្រកួត​កីឡា​តេ​ខ្វាន់​ដូ​កម្រិត​អន្តរជាតិ (ITF) លើក​ទី​២១ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប៊ុល​ហ្គា​រី ។

នេះ​ជា​មេដាយ​ដំបូង នៃ​ការ​ប្រកួត​របស់​កម្ពុជា កីឡាករ​តេ​ខ្វាន់​-​ដូ ប៉ា​ល់ ជី​វ័​ន្ត ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ ។

សូម​ជម្រាប​​ថា ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​-​ដូ ITF នៅ​ប្រទេស​ប៊ុល​ហ្គា​រី ជា​ព្រឹត្តិការណ៍​ពិភពលោក (World ITF Taekwon-do Championship)​មួយ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៩ ។ ការ​ប្រកួត​នេះ មាន​កីឡាករ កីឡាការិនី មក​ពី​បណ្ដា​ប្រទេស​ចំនួន​៧៤ អត្ត​ព​លិ​ក​តេ​ក្វា​ន់​-​ដូ​ចូលរួម​សរុប ១,៤១២​នាក់ ក្នុង​អត្ត​ព​លិ​ក​ប្រកួត​មាន​ចំនួន ៩៧១​នាក់​។ ដោយឡែក​កីឡាករ​ជម្រើសជាតិ​ចំនួន ១៧​នាក់ (​ស្រី​២​នាក់​) បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ ៕