ជំងឺរលាក​ក្រពះ បង្កឡើង​បាក់តេរី ជំងឺរលាក​ក្រពះ​ដោយ​សារការ​ច្រាល​ទឹក​ក្រពះ​ឡើង​មក​លើ ដោយសារការ​ទទួល​ទាន​​ថ្នាំបំបាត់​ការ​ឈឺចាប់ បរិភោគចំណីអាហារមិនទៀតពេល និងមានរសជាតិហិរខ្លាំង មេរោគ​របេង និង​ពពួក​វីរ៉ុស លើ​បុគ្គល​ដែល​មាន​ប្រព័ន្ធការពារ​ខ្លួន​ចុះ​ខ្សោយ។ ជំងឺរ៉ាំរ៉ៃ​មួយ​ចំនួន ដូច​ជា​ជំងឺ​ក្រូន ជំងឺ​សាក់កូអ៊ុយដូ និង​ការ​ស្ទះ​សរសៃ​ឈាម​ ព្រម​ទាំង​ពពួកប៉ារ៉ាស៊ីត​​ពពួក​ព្រូន​មួយ​ចំនួន ក៏​អាចជា​ភ្នាក់ងារ​​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​ក្រពះ​ដែរ។

មានបងប្រុសម្នាក់បានចែករំលែកឲ្យដឹងថា កាលខ្ញុំរលាកក្រពះ ខ្ញុំអោយភរិយាខ្ញុំបុកក្បាលរមៀត ហើយពួតយកទឹក ចម្រាញ់យកតែទឹកវា។ ផលប្រយោជន៍ខ្លាំងចម្បងគឺ រោគរលាកក្រះ មហារីកផ្សេងៗ មិនអាចកើតមាន ជាពិសេស សំរាប់បុរសចំពោះមហារីកក្រពេញប្រូស្តាត សំរាប់ស្រ្តី លេខមួយ គឺស្បែកស្អាត និងគ្មានកោសិការមហារីកមកនៅក្បែរ ។

*តម្រូវការរួមមាន៖

– ក្បាលរមៀត ៥គីឡូ (មិនមែនដៃរមៀត)

– ត្បាល់បុក

– កូនកាំបិត

– ស្រោមដៃ

– សំបកដបទឹកសុទ្ធ

ចំណាំៈ ត្រូវប្រាកដថាជារមៀតធម្មជាតិសុទ្ធ ហាមទិញរមៀតនាំចូលពីប្រទេសជិតខាង ពីព្រោះអាចប្រើថ្នាំគីមីហួសកម្រិត ។ ចូរទិញរមៀតកសិករខ្មែរយើង ។

*របៀបធ្វើ៖

– ចិតសំបកក្បាលរមៀតអោយស្អាត

– លាងទឹកអោយស្អាត

– ចិតចំណិតតូចៗ ហើយបុកអោយម៉ដ្ឋ (ហាម លាយទឹក)

– ពួតយកទឹក

– ចំរោះយកកាកចេញ ហើយច្រកទឹកវាក្នុងដបទឹកសុទ្ធ

*របៀបទទួលទាន៖

-​ មួយថ្ងៃ មួយដង ពេលព្រឹក ពិសាមុនបាយ

ក្រឡុកទឹករមៀតបន្តិចមុនពេលចាក់ពិសា ពីព្រោះកំណកម្សៅរមៀតនៅខាងបាតដបជាឱសថពិសេស

– ចាក់ចូលកែវ លាយអំបិលបន្តិច​ (ហាមលាយស្ករ) កូរឲ្យសព្វហើយពិសា។

*ចំណាំៈ

– ពេលពិសាហើយ ហាមហូបទឹក

– ត្រូវពិសាមុនអាហារពេលព្រឹក ៣០នាទី ១ថ្ងៃតែ១ពែងនេះទេ ហូបរយៈពេល១អាទិត្យ។

*ការរក្សាទុក៖

– ដាក់នៅកន្លែងដែលមិនត្រូវពន្លឺ និងកំដៅថ្ងៃអាចឲ្យវាខូចគុណភាព

– ដាក់អោយឆ្ងាយពីដៃក្មេង

*អាការៈក្រោយពេលទទួលទាន៖

– ចង់ក្អួត តែត្រូវព្យាយាមកុំឲ្យក្អួត

– ភ្នែករាងលឿងបន្តិច តែមិនជាបញ្ហាចោទ

– នោមរាងលឿងបន្តិច វាជារឿងធម្មតា។

ជំងឺនេះស្ដាប់ទៅដូចជាស្រាល តែបើតាមពិតទៅបើយើងមិនយកចិត្តទុកដាក់ព្យាបាលវាឲ្យ ទាន់ពេលនោះទេវាអាចឈានទៅដល់ការរលាកក្រពះរ៉ាំរ៉ៃ។ ហើយម្យ៉ាងទៀតមិនមែនសុទ្ធតែទទួលយកការព្យាបាលហើយសុទ្ធតែជានោះទេ គឺវាអាស្រ័យនៅលើប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗ និងការកែប្រែរបៀបរបរក្នុងការរស់នៅ ហូបចុក។

វិធីនេះបងប្អូនអាចសាកល្បងអនុវត្តន៏ធ្វើទៅបាន លុះត្រាតែបងប្អូនបានទទួលព្យាបាលជាមួយគ្រូពេទ្យអស់លទ្ធភាពហើយនៅតែមិនធូរស្បើយ សឹមបងប្អូនអនុវត្តន៏វិធីនេះព្រោះវិធីនេះគឺជាជម្រើសចុងក្រោយតែប៉ុណ្ណោះ ៕