ភ្នំពេញ ៖ កម្លាំងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែងបង្ក់ប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ ។ ប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងនៅម៉ោង៨ និង៣០នាទីយប់ ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ី យីហោ បាន់នី បារ ផ្ទះលេខ9Eo ផ្លូវលេខ104 ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះមានការចូលរួមពីអនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជន រួមទាំងកម្លាំងនគរបាលមូលដ្ឋាន ដោយឃាត់ខ្លួននារីជាជនរងគ្រោះចំនួន៨នាក់ ក្នុងនោះក៏មានអនិតិជន (ក្រោមអាយុ១៨ឆ្នាំ) ផងដែរ និងថៅកែប្រុសស្រី២នាក់ រួមទាំងមេការម្នាក់ទៀត ។
ចំណែកថៅកែស្រីជាជនជាតិខ្មែរ និងថៅកែប្រុស ជាជនជាតិបរទេស (អូស្ត្រាលី) ដែលមានឈ្មោះ ចន អាយុ៧១ឆ្នាំ ចំណែកមេការ ជាជនជាតិបរទេសដែលមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។

ក្រោយឃាត់ខ្លួន នារីជាជនរងគ្រោះ និងវត្ថុតាំងរួមមាន ស្រោមអនាម័មួយចំនួនធំ ទាំងប្រើរួច និងមិនទាន់ប្រើ ត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនយកទៅអប់រំ ។ដោយឡែកជនសង្ស័យ ជាថៅកែ និងមេការត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាបន្ត ។ ចំណែកទីតាំងត្រូវបានសមត្ថកិច្ចបិទទ្វារបណ្តោះអាសន្ន ៕