ជំងឺទឹកនោមផ្អែម មានន័យថាជាការមានជាតិស្ករច្រើនពេកនៅក្នុងឈាម នៅពេលមានជំងឺទឹកនោមផ្អែម ជាតិស្ករកកើតកាន់តែច្រើនឡើងនៅក្នុងឈាម រួចបង្កការប៉ះពាល់ដល់រាងកាយ។ ជំងឺនេះតែងតែមានរោគសញ្ញាដូចជា ស្រេកទឹក នោមញឹកញាប់ ស្រវាំងភ្នែក គ្មានកម្លាំងឬឆាប់ហត់ ការបង្ករោគលើស្បែកដែលមិនសះស្បើយ, ដំបៅ ស្ពឹកជើង មេរោគផ្សឹត(Candida)កើតឡើងដដែលចំពោះស្រ្ដី។

ដោយពេលថ្មីៗនេះមានការចែករំលែកផ្ទាល់ពីបងប្រុសព្រហ្ម មុន្នី សិទ្ធី ជាអ្នកកើតជំងឺនេះហើយមានដំបៅដែលសឹងតែព្យាបាលមិនជា ដោយខ្លួនបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីព្យាបាលប៉ុន្តែនៅតែគ្មានប្រសិទ្ធភាព ក៏បងប្រុសបានអនុវត្តន៏នូវវិធីសាស្រ្ដឱសថបុរាណម្យ៉ាងរហូតទទួលបានជោគជ័យ ហើយបងប្រុសមានបំណងចែកចាយវិធីសាស្រ្ដនេះឲ្យបងប្អូនបានដឹងគ្រប់ៗគ្នាដើម្បីទុកជាប្រយោជន៏ឲ្យមានសង្ឃឹម និងបន្តរការរស់បាន ឲ្យតែបានជា។

*រុក្ខជាតិ៖ ល្ហុងខ្ចី

*វិធីធ្វើ និងប្រើប្រាស់៖

– លាងដំបៅដោយសារ៉ូមប្រៃ រួចលាងដោយប៉េតាឌីនម្តងទៀត

– ចិតសំបកល្ហុងខ្ចីចេញ

– លាងអោយអស់ជ័រ

– កោសសាច់ល្ហុងអោយបានច្រើនល្មមបិតដំបៅ

– យកសាច់ល្ហុងលាយស្ករសរ៤ស្លាបព្រាកាហ្វេ លាយប៉េតាឌីន៤ស្លាបព្រាកាហ្វេ អោយម៉ដ្ឋចូលគ្នា

– យកវាមកបិតលើដំបៅ

– រុំក្រណាត់សរស្អាត

– បិតព្រឹកដូរល្ងាចចេញ បិត១ថ្ងៃ១ដងរហូតបានធូរស្បើយ។

ចូលបងប្អូនអនុវត្តន៏វាឲ្យបានទៀងទាត់ នោះវានិងឆាប់បានជាសះស្បើយលឿន​​​ ៕